អ្នកនាង ទ្រី ដាណា តាមពិត នាងគឺជាកូនកំព្រា មានប្រវត្តិតស៊ូតាំងពីលក់ខោអាវជជុះ ជម្នះនឹងពាក្យគេមើលងាយគ្រប់បែបយ៉ាង រហូតក្លាយជាម្ចាស់ហាងពេជ្រ និងមានក្រុមហ៊ុនផ្ទាល់ខ្លួនទៀតផង។មនុស្សជាច្រើន ស្គាល់អ្នកស្រី ទ្រី ដាណា តាមរយៈសកម្មភាពសប្បុរសធម៌នានា ហើយនៅពេ លដែលអ្នកស្រី បើក Facebook មក ឃើញអ្នកជួបការលំបាក អ្នកស្រី តែងឱ្យគេជួយទាក់ទង ជួយស្វែងរក ដើម្បីឧបត្ថម្ភគ្រាន់សម្រាលការលំបាក។ ទោះបីរវល់នឹងមុខជំនួញយ៉ាងណាក្ដី អ្នកស្រី ទ្រី ដាណា តែងបង្ហោះជារឿយៗនូវសកម្មភាពមនុស្សធម៌ទាំងនេះ ដើម្បីឱ្យគ្រប់គ្នាបានឃើញ និងមានគំនិតចេះជួយគ្នាទៅវិញទៅមក។ យ៉ាងណាមិញមុននេះបន្តិចអ្នកស្រី ទ្រី ដាណា ឃើញក្មេងពីរនាក់ដើរលក់មាន់យ៉ាងកំសត់ពេកក៏៏បានបង្ហោះប្រកាសស្វែងរកថា៖« អាណិតណាស់លោកអើយ😢😢 យកមាន់ដើរលក់ ថាអស់អង្ករមួយថ្ងៃ
ហើយ ឪពុកទៅធ្វើការបាត់ មិនទាន់ឃើញមក។ ឃើញគេ Share វីដេអូតគ្នាមក មិនដឹងប្រភពមកពីណា ចង់ជួយក្មេងទាំង២នេះខ្លះ។ សំណាងដែរ មានអ្នកជួយទិញ ហើយចិត្តល្អឱ្យមីទៅវិញ🙏ខ្ញុំឃើញគេ Comment ថាក្មេងនេះរៀនពូកែ តែគាត់មិនសូវបានរៀន ដោយសាររវល់រកអង្ករច្រកឆ្នាំងបែបនេះ ខ្ញុំចង់ជួយគាត់ថែម ដើម្បីឱ្យគាត់មានស្បៀងគ្រប់គ្រាន់ មានពេលរៀនសូត្រវិញ។ អាណិតណាស់😢😢😢 »។
ក្រោយពីបានប្រកាសស្វែករកតាមហ្វេសប៊ុកហើយនោះ ស្រាប់តែថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០២០នេះនៅលើហ្វេសប៊ុករបស់អ្នកស្រីទ្រីដាណា បានបង្ហោះថាប្រាប់ថា៖« ប្រឹងរៀនណាក្មួយៗ មីងដាណា ស្រលាញ់អ្នតស៊ូ 💪💪💪 អាណិិតណាស់ ថ្ងៃមុន ឃើញគេបង្ហោះថា២នាក់បងប្អូនចាប់មាន់លក់ ព្រោះអស់អង្ករដាំបាយមួយថ្ងៃហើយ។ ពឹងគេជួយរកមើល ពិតជាលំបាកមែន ឪពុកម្ដាយស៊ីឈ្នួលគេ មានកូន ៤នាក់😢 ឥឡូវទិញកង់ជូនគាត់
២គ្រឿង សម្ភារៈសិក្សា សៀវភៅ ប៊ិច គ្រឿងឧបភោគបរិភោគ និងថវិកា 500$ ដើម្បីឱ្យគាត់មានស្បៀងគ្រប់គ្រាន់ កូនៗបានចូលរៀនវិញ។ ត្រូវតស៊ូ មិនត្រូវឱ្យកូនចោលការសិក្សាទេ បើយើងលំបាកពេលនេះ ប្រឹងឱ្យកូនស្រួលជាងនេះបន្តិច ហើយជំនាន់ក្រោយទៀត បានចេះដឹង ស្រួលជាងនេះទៀត យូរៗនឹងលែងមានអ្នកលំបាក😊😊 អរគុណមេឃុំឬស្សីជ្រុំ ស្រុកថ្មបាំង និងភរិយា ដែលជួយសម្រួលនាំយកអំណោយខ្ញុំទៅជួយក្មេងៗ🙏 »៕