ស្ទើរតែមិនជឿ ជនដៃដល់បំផ្លិចបំផ្លាញ រូបសំណាក់ វត្ថុបុរាណខ្ទិចខ្ទីអស់នោះ សង្ស័យសតិមិនសូវគ្រប់

យោងតាមប្រភពព័ត៌មានអធិការដ្ឋាននគរបាល ស្រុកពញាឭ បានឲ្យដឹងថា: នៅថ្ងៃ១៧ ខែវិច្ឆិកា ឆ្នាំ២០២០ មានឈ្មោះ សូត្រ ស៊ីម ភេទ ប្រុស អាយុ ៦៦ ឆ្នាំ មុខងារជាមន្រ្តីវប្បធម៌

អភិរក្សភ្នំបាសិទ្ធ បានតេទូរសព្ទ័រាយការណ៍មកមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំឈ្វាំង ថា៖ មានជន សង្ស័យ០២នាក់ បានជិះរថយន្តម៉ាក LUXUS ពណ៌ ប្រផេះ ផលិតឆ្នាំ ២០០៣ ពាក់ផ្លាកលេខ ភ្នំពេញ 2AV9845 មកឈប់លើភ្នំបាសិទ្ធត្រៃយត្រឹង្ស ត្រង់បរិវេណ

វត្ត ហើយក្នុងនោះមានជនសង្ស័យម្នាក់ឈ្មោះគង់ សំណាង បានបើកទ្វារចេញពីក្នុងរថយន្តរត់សំដៅទៅលើព្រះវិហារ លើភ្នំវត្តបាសិទ្ធត្រៃយត្រឹង្ស រួចធ្វើសកម្មភាព ធាក់ទ្វារព្រះវិហារ បណ្តាលឲ្យបាក់របាទ្វារ បន្ទាប់មកជនសង្ស័យ បានរត់ចុះពីលើព្រះវិហារ មកធ្វើសកម្មភាព វាយបំផ្លិចបំផ្លាញរូបសំណាក់ ព្រះនាងទេពប្រណម្យ(០៤) និង ខ្ទមអ្នកតា (០១ )រួចចុះ

តាមជណ្តើរទាញបំបាក់បង្គោលសូឡា និង ធាក់ក្បាលនាគ(០២) បំបាក់ចោល បន្ទាប់មកជនសង្ស័យបានរត់ចូលទៅក្នុងប្រាសាទស្រីគ្រប់លក្ខ័ វាយបំផ្លិចបំផ្លាញរូបសំណាក់ក្នុងប្រាសាទរួមមាន៖ រូបសំណាកស្រីគ្រប់លក្ខ័ (០១) រូបសំណាកព្រះនាងពៅ (០១) រួបសំណាកកុមារពេជ្រ(០១) រូបសំណាក ព្រះអង្គចេក(០១ )និងគ្រឿងសការៈ ដូចជាបាយសីផ្កាភ្ញីបោះបោកចោល

ហើយជនសង្ស័យ បានវាយផើងផ្កា និង ពាងទឹកបែកអស់(០២) ដែលនៅក្បែរប្រាសាទ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលឈ្វាំង សហការជាមួយកម្លាំងផ្នែក
នគរបាលយុត្តិធម៌ ចុះទៅកន្លែងកើតហេតុឃាត់ខ្លួនជនស ង្ស័យទាំង០២នាក់ និងមធ្យោបាយធ្វើដំណើរ រថយន្ត បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕

បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ដួង សេង អធិការនគរបាលស្រុកពញាឮ នៅថ្ងៃទី ១៨ ខែវិច្ឆិកា ២០២០ នេះថា ជនដៃដល់ឈ្មោះ ឈ្មោះ គង់ សំណាង ភេទប្រុស គឺជាអ្នកដែលបានបំផ្លិចបំផ្លាញនូវរូបសំណាក់ទាំងនោះ ដោយបានជួលរថយន្តមួយគ្រឿងម៉ាក LEXUS ពណ៌ ប្រផេះផលិតឆ្នាំ ២០០៣ ដោយឈ្មោះឈ្មោះ ប៊ិន សុភា ភេទប្រុស គឺជាតៃកុងរថយន្ត ។ លោកអធិការបានឱ្យដឹងទៀតថា រថយន្តបានមកឈប់លើភ្នំបាសិទ្ធត្រៃយត្រឹង្ស ត្រង់បរិវេណវត្ត ហើតឈ្មោះគង់ សំណាង បានបើកទ្វារចេញពីក្នុងរថយន្តរត់សំដៅទៅលើព្រះវិហារ លើភ្នំវត្តបាសិទ្ធត្រៃយត្រឹង្ស រួចធ្វើសកម្មភាព ។

លោក បានបន្តថា ចម្លើយដែលជនសង្ស័យសារភាពគឺហាក់មិនច្បាស់លាស់ ត្រឡប់ត្រឡិនរកស្ដាប់មិនបានដែលជនដៃដល់អាចមានសតិមិនល្អ ។ ដូច្នេះមិនដឹងជាមូលហេតុអ្វីឱ្យពិតប្រាកដទើបជននេះផ្ទុះកំហឹងមកបំផ្លាញសំណង់បេតិកភ័ណ្ឌជាតិបែបនេះឡើយ ។

Related posts

Leave a Comment