ដំណឹងល្អណាស់ សូមគោរពអបអរសាទរសម្តេចពុក តេជោ និង លោកជំទាវ តេស្តលើកទី ៤ ទទួលលទ្ធផលអវិជ្ជមានកូវីដ-១៩

នៅមុននេះបន្តិច សម្ដេចតេជោ ហ៊ុន សែន បានប្រកាសនៅលើទំព័រផេកផ្លូវការ បង្ហាញពីលទ្ធផលតេស្តលើកទី ៤ ដែលជាលើកចុងក្រោយ ល្អប្រសើរបំផុត គឺអវិជ្ជមានកូវីដ-១៩ ។

តាមប្រសាសន៍របស់សម្ដេចតេជោ បានរៀបរាប់នៅលើហ្វេសប៊ុកថា លទ្ធផលនៃការធ្វើតេស្តលើកទី ៤ ដែលជាលើកចុងក្រោយគឺល្អណាស់សម្រាប់ខ្ញុំ និង ភរិយា ព្រមទាំងអ្នកនៅជាមួយ ដែលបានបង្ហាញច្បាស់ថាអវិជ្ជមានកូវីដ-១៩ ពោលគឺពុំមានឆ្លងជំងឺដ៏កាចសាហាវនេះទេ ។ ដូចនេះចាប់ពីថ្ងៃស្អែក ១៩ វិច្ឆិកា ២០២០ ខ្ញុំនឹងចេញទៅធ្វើការ ឬ ហាត់ប្រាណនៅខាងក្រៅដូចមុនថ្ងៃទី ៤ វិច្ឆិកា ឡើងវិញ ។ តែយ៉ាងណា ទន្ទឹមនឹងនោះ សម្ដេច ហ៊ុន សែន បានមានប្រសាសន៍បន្ថែមទៀតថា តែខ្ញុំនៅតែមិនទាន់ឱ្យកូន និងចៅរបស់ខ្ញុំមកផ្ទះរបស់ខ្ញុំមួយរយៈទៀត ដើម្បីធានាឱ្យប្រាកដថាខ្ញុំគ្មានមេរោគចម្លងទៅកូននិង ចៅរបស់ខ្ញុំនោះឡើយ។ នេះជាក្តីស្រឡាញ់ដែលឪពុក និងជីតាផ្តល់ឱ្យកូនៗ និងចៅៗ គឺសុវត្ថិភាពរបស់កូនៗ និង ចៅៗជាទីស្រឡាញ់ ៕

Related posts

Leave a Comment