មិនណាយទេ សុខ សីឡាលីន ប្តូរពីកាន់មេក្រូ មកកាន់កាំភ្លើង (មានវីដេអូ)

ជាការពិតណាស់ សុខ សីឡាលីន មិនត្រឹមតែមានទេពកោសល្យ សមត្ថភាពសម្លេងល្អក្នុងការបកស្រាយបទ ចម្រៀង ជាភាសាជាតិ និងភាសាបរទេសនោះទេ។ ឯរូបសម្រស់ និងការតុបតែងខ្លួនវិញគឺកាន់តែមានភាពទាក់ទាញ ប្លែកគ្រប់ស្ទីល និងលេចធ្លោគ្រប់ពេលតែម្តង។

ជាក់ស្តែង កាលពីថ្មីៗនេះ តារាចម្រៀង សុខ សីឡាលីន បានអញ្ជើញចូលរួមកម្មវិធី 3FUN Cambodia ដែលជាកម្មវិធី Talk Show បែបកំប្លែងដ៏ល្បីមួយក្នុងប្រទេសកម្ពុជា។ ក្នុងកម្មវិធីនោះផងដែរ តារាចម្រៀងស្រីរូបនេះបានទម្លាយថា ក្រៅពីអាជីពជាអ្នកសិល្បៈ បច្ចុប្បន្ននេះនាងក៏ជាមន្រ្តីនគរបាលមួយរូបផងដែរ។

គួរបញ្ជាក់ផងដែរថា សុខ សីឡាលីន បានចូលហ្វឹកហាត់ផ្នែកនគរបាលកាលពីដើមឆ្នាំ ២០២០ រយៈពេល ៤ ខែជាមួយការតស៊ូ និងពុះពារគ្រប់ឧបសគ្គ៕

Related posts

Leave a Comment