ច្បាស់ណាស់ នាយ ពែកមី ប្រកាសថ្ងៃណាត់ជួប និង ថតតែម្តងជាមួយកុមារីនៅមណ្ឌលគីរី នេះ

ប៉ុន្មានថ្ងៃចុងក្រោយនេះ នៅលើបណ្ដាញសង្គម កំពុងផ្ទុះស៊ែររឿងកុមារីម្នាក់ ដែលមានមុខមាត់ស្អាត ព្រមទាំងមានសមត្ថភាពផ្នែកសិល្បៈផងនោះ ហើយអ្វីដែលកាន់តែពិសេសនោះ ក្មេងស្រីរូបនេះ ក៏មានបំណងធំចង់សិក្សាបន្ត ដើម្បីប្រែក្លាយអនាគតគ្រួសារ​ ហើយសម្រេចបំណងប្រាថ្នាធ្វើអ្នកគ្រូបង្រៀន​ និងតារាចម្រៀងទៅថ្ងៃអនាគតផងដែរ។

យ៉ាងណាមិញ កុមារីរូបនេះមានឈ្មោះ យ៉ង់ ស្រីនីត បច្ចុប្បន្ននាងមានអាយុ ១១ឆ្នាំ និងកំពុងសិក្សានៅក្នុងថ្នាក់ទី៥ ដោយឡែកថ្មីៗ ក្រោយរូបភាព និងវីដេអូច្រៀងរបស់ក្មេងស្រីរូបនេះ ត្រូវបានអ្នកលេងបណ្ដាញសង្គមជាច្រើនយករូបនាងចែកចាយបន្តគ្នារួចមក ស្រាប់តែមុននេះបន្តិច តារាកំប្លែងដ៏ល្បីឈ្មោះ លោក ពាក់មី បានប្រកាសរកលេងទូរស័ព្ទនាង ដើម្បីបានទាក់ទង និងហៅមកថតជាមួយ។

ម្យ៉ាងវិញទៀត អាចនិយាយថា នេះជាដំណឹងមួយដ៏ល្អសម្រាប់យុវតីម្នាក់នេះ ដែលបានតារាកំប្លែងមួយរូប បានប្រកាសស្វែងរក និងផ្ដល់ឱកាសពិសេសមួយសម្រាប់នាង ដើម្បីបានថត និងបង្ហាញសមត្ថភាពយ៉ាងដូច្នេះ។ ក្រោយឃើញតារាកំប្លែងរូបនេះ បង្ហោះសារស្វែងរកកុមារីរូបនេះរួច មានទស្សនិកជន និងហ្វេនជាច្រើន បានសម្ដែងនូវក្ដីរំភើបជំនួសក្មេងស្រីរូបនេះគ្រប់គ្នាតែម្ដង។ គួរបញ្ចាក់ផងដែរថា ​ កុមារី យ៉ង់ ស្រីនីត កំពុងរស់នៅក្នុងខេត្តមណ្ឌលគីរីជាមួយឪពុកម្ដាយ ដែលមានជីវភាពខ្វះខាត ក្រៅពីរៀននាងបានដើរលក់ចេកឆាប ដើម្បីផ្គត់ផ្អង់ជីវភាពផងដែរ៕

អរគុណបងប្អូន​ ខ្ញុំទាក់ទងក្មួយស្រីបានហេីយ​ ថ្ងៃ19នេះគាត់ឡេីងមកភ្នំពេញជាមួយម្តាយក្មួយស្រី មកស្នាក់នៅផ្ទះខ្ញុំ​ ថ្ងៃ20ខ្ញុំថតតែម្តង​ ហេីយនឹងផុសក្នុងពេលឆាប់ៗ​ អរគុណបងប្អូនដែលគាំទ្ររ

Related posts

Leave a Comment