មិនទាន់ធូរស្រាលនៅឡើយ អ៊ាន សៀវម៉ី ទៅសួរសុខទុក្ខ ទ្រី សុផានិត ស្រាប់តែឃើញក្នុងសភាពបែបនេះនៅឡើយ

មកដល់ទាល់នឹងពេលនេះសំណុំរឿងវិវាទរវាងអ្នកនាងទ្រី សុផានិត ជាមួយនឹងប្អូនស្រីរបស់ខ្លួន គឺអ្នកនាង ទ្រី ដាណា នៅមិនទាន់ដល់ការជំនុំជម្រះនៅឡើយទេ ខណៈអ្នកនាង សុផានិត នៅតែមិនទាន់អាចឡើងតុលាការបានព្រោះបញ្ហាសុខភាពធ្ងន់ធ្ងរ ។

យ៉ាងណាមិញរហូតមកដល់ពេលនេះក៏នៅមិនទាន់មានការបញ្ជាក់ទេថាអ្នកលក់ផលិតផលតាមអនឡាញរូបនេះ មានជំងឺអ្វីនោះទេ បានជាដួលសន្លប់ស្ដូ​ក​ស្ដឹងបែបនេះ ។ បញ្ហាសុខភាពរបស់អ្នកនាង ទ្រី សុផានិត កាន់តែបញ្ជាក់ច្បាស់ទៀតនៅពេលដែលលោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ដែលជាអ្នកជិតស្និទនឹងគ្នានោះបានទៅសួរសុខទុក្ខដល់មន្ទីរពេទ្យ ហើយក៏ឃើញថាអ្នកនាងទ្រី សុផានិត គេងលើគ្រែពេទ្យស្ដូកស្ដឹងមិនដឹងខ្លួននោះទេ ។

ដោយសារតែក្ដុកក្ដួលពេកឧកញ៉ា អ៊ាន សៀវម៉ី បានបង្ហោះសារមួយថា​ប្អូនមកមើលសោរហូតប្អូនឈឺតែប្អូនដើរបាន តែសោឈឺដើរអត់បានគេងនៅគ្រែរហូតលើសពីអាណិតណាស់សោ សោមានដឹងអត់ថាកូនៗសោកនៅចាំសោនៅផ្ទះណាសោណាចង់មកជួបសោពេលសោដឹងខ្លួនណាស់តែមិនបានមកទាន់សោដឹងខ្លួនសោះ សង្ឃឹមស្អែកមកមើលចំពេលសោដឹងផងចុះ។ សូមបញ្ជាក់ថាកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្ថិតនៅតាមផ្លូវ ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយអ្នកលក់ផលិតផលតាមអនឡាញម្នាក់ឈ្មោះ ទ្រី សុផានិត អាយុ៣៩ឆ្នាំ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ធ្វើការចាប់ខ្លួន ។

Related posts

Leave a Comment