សំណាងមើលមិនឃើញមែន ពលករខ្មែរនៅថៃ ត្រូវឆ្នោតរង្វាន់ធំទី ១ បានលុយជិត១២ លានបាត ស្មើនឹង ៤០ ម៉ឺនដុល្លារ

បើតាមទំព័រហ្វេសប៊ុកមួយឈ្មោះ ឡៃលី ប៉ោយប៉ែត បានសរសេរសារបង្ហោះដោយមានដាក់ ជួយត្រេកអរផង បានរៀបរាប់ថា ពលករខ្មែរធ្វើការនៅថៃត្រូវឆ្នោតថៃរង្វាន់ទីមួយបានលុយ ១២ លានបាត (ពលករឆ្លងដែន) 16-11-2020» ។

បើងាកទៅមើលទៅទំព័រផេក ទឹកចិត្ត ពលករ ឆ្លងដែន ក៏បានបង្ហោះសារចូលរួមអបអរដល់ស្រ្តីជាពលករខ្មែរដែលបានត្រូវឆ្នោតរង្វាន់ធំនោះផងដែរ ។ ជាមួយនឹងសំណាងមើលមិនឃើញរបស់ស្រ្តីជាពលករខ្មែរនៅថៃ ដែលមានលាភសំណាងបានត្រូវរង្វាន់ឆ្នោតលេខធំនេះដែរ បានធ្វើឱ្យបណ្តាមហាជនមានចិត្តរំភើបអរជំនួសយ៉ាងខ្លាំង ក្នុងនោះពួកគេក៏បានចូលរួមអបអរសាទរដល់ស្រ្តីដែលត្រូវរង្វាន់ធំ ១២ លានបាតនោះផងដែរ ដែលប្រាក់រង្វាន់ទាំងនេះនឹងកែប្រែវាសនារបស់គាត់បាន មិនឱ្យលំបាកធ្វើការចំណាកស្រុកឆ្ងាយកូនចៅ ឆ្ងាយស្រុកកំណើតទៀតឡើយ​ស្ត្រីជនជាតិខ្មែរម្នាក់ជាពលករចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ មានសំណាងត្រូវឆ្នោតរង្វាន់ធំពីប្រទេសថៃ នូវទឹកប្រាក់ប្រមាណ ១២ លានបាត ស្មើនឹងប្រមាណ ៣៩៧ ៧៤៦ ដុល្លារអាមេរិក ។

Related posts

Leave a Comment