តើពិតមែនដែរទេ ដែលឮគេនិយាយតៗគ្នាថា នៅក្រោយផ្ទះស្រីស្អាត សុទ្ធតែជាផ្នូរអ្នកក្លាហាន សូមជួយសែចែករំលែកផង ប្រយ័ត្នចូលអន្ទាក់ស្រីស្អាតអនឡាញ

អ្វីក៏​ដោយ​ក៏​សុទ្ធ​តែ​មាន​គុណ​វិបត្តិ​និង​គុណ​សម្បតិ្ត​ ប៉ុន្តែ​សំខាន់​នៅ​ត្រង់​ថា​យើង​មាន​ជំនាញ ​និង​ចំណេះ​ដឹង​ ក្នុងការ​ធ្វើអ្វី​មួយឲ្យមាន​ប្រយោជន៍​ដែរ​ឬ​ទេ​។
ជាក់ស្តែង ដោយយោងតាមគណនីផ្លុវការផ្ទាល់របស់ លោក ដួង តារា បានធ្វើការចែករំលែក និង ទូន្មាន ដល់បណ្តាលមហាជនទាំងទ្យាយ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ កុំឲ្យលង់ខ្លួនចូលអន្ទាក់ស្រីស្អាតអនឡាញ ។
លោក ដួង តារា បានសរសេរ និង ចែករំលែករូបភាពប៉ុន្មានសនឹ្លក ដែលសី្តពីបុរសម្នាក់ សុំឲ្យលោកផ្ទាល់ចូលជួយ ដោយសារបុរសម្នាក់នោះ បាន ចូលអន្ទាក់ស្រីស្អាតអនឡាញ ។

ប្រយ័ត្នចូលអន្ទាក់ស្រីស្អាតអនឡាញ!
សូមជួយសែចែករំលែកផង (Please Share​- online Sex Scam)
មុននេះបន្តិច មានប្អូនប្រុសម្នាក់បានខលមកខ្ញុំទាំងយប់ជាមួយនឹងសម្លេងភ័យៗនិយាយចេញមកញ័រៗ។ ខ្ញុំសួរគាត់ថាម៉េចបានជាប្អូនខលមកទាំងយប់ម៉ោង១១អញ្ចឹង? តើមានអ្នកណាធ្វើការម៉ោងនេះ? ហេតុអ្វីមិនរង់ចាំស្អែក? ប្អូនប្រុសប្រាប់ថា រង់ចាំមិនបានទេបង ព្រោះមានគេគម្រាមទារលុយ ទាំងយប់ ។ ខ្ញុំសួរថាស្រីឬប្រុស? គាត់ថាស្រី ព្រោះគាត់បាននិយាយគ្នាតាមវីដេអូខលតាម facebook messenger ដោយប្រើវិធីរួមភេទតាម wifi ។
ខាងស្រីស្អាត (ទំនងដូចជាបរទេស) បានថតរូបនិងវីដេអូខាងបុរសទុកទាំងអស់ ហើយគម្រាមទារលុយ $300 ទើបលុបចោល។ មកទល់ម៉ោងនេះគឺទម្លាក់ថ្លៃនៅសល់ $200 ..ចុងក្រោយគឺនៅសល់ $120។ មុខវិជ្ជានេះរៀនអស់លុយហើយភ័យបះសក់ ព្រោះខាងស្រីស្អាតគម្រាមថា បើមិនបង់លុយ គឺនឹងបង្ហោះតាម Youtube ។ ស្អែកស្រីស្អាតនឹងបង្រៀនខាងប្រុសអោយចេះបង់លុយតាម Western Union ។
សូមបងប្អូន ជាពិសេសយុវវ័យប្រុងប្រយ័ត្នជាប់អន្ទាក់ស្រីស្អាតអនឡាញ ព្រោះនេះជាវិធីរកលុយរបស់ពួកគេ ដែលធ្វើអោយប៉ះពាល់ដល់មុខមាត់កិត្តិយសខ្លួនឯងផង ប្តីប្រពន្ធ និងក្រុមគ្រួសារ ព្រមទាំងទីកន្លែងធ្វើការងារទៀតផង។
តើពិតមែនដែរទេ ដែលឮគេនិយាយតៗគ្នាថា នៅក្រោយផ្ទះស្រីស្អាត សុទ្ធតែជាផ្នូរអ្នកក្លាហាន!

Related posts

Leave a Comment