កាលពីពេលថ្មីនេះ មានបងប្អូនខ្មែរជាច្រើនដែលចូលចិត្តប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក មានការស្លុតចិត្តជាខ្លាំងបន្ទាប់ពីបានទទួលដំណឹងថា មានស្ត្រីជនជាតិខ្មែរម្នាក់ដែលរស់នៅប្រទេសកូរ៉េបានទទួលមរណភាព ដោយសារជំងឺ ឈា.មកក និដាច់សរសៃរឈាមខួរក្បាល ។
យ៉ាងណាមិញដោយយោងតាមគណនីហ្វេសប៊ុកឈ្មោះ (Seyha Elex ) ដោយគាត់បានបង្ហោះនូវសារដ៏ក្រៀមក្រំមួយថា15/11/2020នៅវេលាម៉ោង4:15នាទីពេលល្ងាច ប្រពន្ធរបស់ខ្ញុំ ចេង ដាវី បានទទួលមរណះភាពហើយនៅមន្ទីពេទ្យ 부천 성모병원បង
ពិតជាសោកស្តាយខ្លាំងណាស់អារម្មណ៍នៃការបាត់បង់មនុស្សជាទីស្រលាញ់ពិតជាពិបាកធ្វើចិត្តខ្លាំងណាស់ តែយ៉ាងណាត្រូវតែទទួលស្គាល់ការពិត និងព្យាយាមធ្វើចិត្តអោយបាន សូមអូនទៅអោយបានសុខចុះ បើមានជាតិមុខមែនសូមអោយយើងទាំង2នាក់ក្លាយជាប្តីប្រពន្ធល្អនឹងគ្នាបន្តទៀត និងរស់នៅជាមួយគ្នាមានសុភមង្គល រហូតដល់ចាស់ព្រឹតចាស់ព្រេង កុំអោយដូចជាតិនេះទៀត៕