ទោះកូនមួយមិនជាអី្វ តូតា និង ស្វាមី នៅតែផ្អែមល្ហែមមិនចាញ់កំលោះក្រមុំឡើយ

តារាសម្ដែងស្រី អ្នកនាង ម៉ាក សែនសូនីតា ដែលទើបសម្រាលបានកូនប្រុសម្នាក់គួរឱ្យស្រលាញ់ចូលមកក្នុងឆាកជីវិតគូរបស់អ្នកនាង បន្ទាប់ពីនាងបានរៀបការកសាងគ្រួសារយ៉ាងមានសុភមង្គលអស់រយៈពេលជិត២ឆ្នាំមកនេះ។ ក្រោយពេលកូនប្រុសបណ្ដូលចិត្តនាងចូលមកក្នុងជីវិតអ្នកនាងមករឹតតែបង្កើននូវសុភមង្គល និងភាពកក់ក្ដៅទ្វេឡើង ហើយតែងតែបានបង្ហាញនូវស្នាមញញឹមយ៉ាងមានក្ដីសុខ។

យ៉ាងណាមិញ ក្រោយពេលនាងបានសម្រាលកូនបាន១ខែ អ្នកនាងបានធ្វើពិធីយ៉ាងសាមញ្ញបំផុតក្នុងថ្ងៃចេញខែកូនប្រុសរបស់អ្នកនាង ពោលគឺមានតែការចូលរួមពីសំណាក់គ្រួសារទាំងសងខាងញ៉ាំអាហារជុំគ្នាតែប៉ុណ្ណោះ។

នៅក្នុងឱកាសនោះ អ្នកនាងនិងស្វាមីក៏បានបង្ហោះរូបជាច្រើនសន្លឹកនៅក្នុងបណ្ដាញសង្គមយ៉ាងផ្អែមល្ហែមជាមួយគ្នាផងដែរ ដែលធ្វើឱ្យហ្វេនៗសរសើរមិនដាច់ពីមាត់ឡើយនូវសំណាងរបស់អ្នកនាងដែលមានស្វាមីតាមយកចិត្តទុកដាក់មើលថែគ្រប់ពេលបែបនេះ។ ក្រោយឃើញតារារូបនេះបង្ហោះរូបចេញខែកូនប្រុស និងស្វាមីរួចមក ហ្វេនៗជាច្រើនបានជូនពរអ្នកនាងឲ្យមានសុភមង្គល និងឲ្យកូនប្រុសអ្នកនាង មានសុខភាពល្អមាំមួន ប្រាជ្ញាវាងវៃ៕

Related posts

Leave a Comment