ថ្មីៗនេះ តារាកំប្លែង នាយពាក់មី បានចែករំលែករូបភាពលោកទៅច្រៀងកាត់សក់នៅក្នុងពិធីមង្គលការមួយ ជាមួយតារាកំប្លែង ខ្ញុង ដែលរូបភាពមួយនេះក៏ទទួលបានការរិះគន់មិនពេញចិត្តពីសំណាក់មហាជន មួយចំនួនផងដែរ ។
យ៉ាងណាមិញ ដើម្បីកាត់បន្ថយការរីករាលដាលវីរុសកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍ ០៣ វិច្ឆិកា ខាងក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសឱ្យកាត់បន្ថយការជួបជុំ នៅក្នុងកម្មវិធីនានា។ អ្វីដែលចាប់អារម្មណ៍ ថ្មីៗនេះ នាយពាក់មី បានបង្ហាញរូបភាព និង អ្នកនាង ខ្ញុង បានទៅច្រៀងកាត់សក់នៅក្នុងពិធីមង្គលមួយ ដោយមានពាក់របាំងមុខការពារ ហើយបង្ហោះចូលទៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយសរសេរថា កាត់សក់ សម័យកូវីដ ចង់ទាក់ទងប្តីផ្ទះលេខ2 នឹងកូនកណ្តុលតូច កាត់សក់ ច្រៀងកំដរភ្ញៀវ កាត់នំ 015300007 ។
ភ្លាមៗនោះ ស្រាប់តែមានបណ្ដាមហាជនមួយចំនួន បានរិះគន់ថា នាយមិនគួរបង្ហោះរូបភាពនៅក្នុងស្ថានភាពបែបនេះឡើយ ជាពិសេសក្នុងពេលដែលម្ចាស់ពិធីខ្លះ បានពន្យារកម្មវិធីរបស់ខ្លួន។ ទោះបីយ៉ាងនេះក៏ដោយ នាយ ពាក់មី ក៏បានឆ្លើយតបជាមួយនឹង Comment ទៅកាន់អ្នកទាំងនោះថា បង ប្អូនកុំជេរខ្ញុំ គេជួល គេកក់លុយយូរហេីយ អត់ទៅកាត់ម៉េចកេីត បេីសិនជាបងប្អូនជួលខ្ញុំ កក់លុយខ្ញុំហេីយ