ឯកឧត្ដមបណ្ឌិតឧកញ៉ា ម៉ុង ឫទ្ធី ត្រូវបានប្រជាជនកម្ពុជាស្ទើរទូទាំងប្រទេសគោរពស្រឡាញ់ និងឱ្យតម្លៃបំផុត ចំពោះទង្វើដ៏ល្អប្រពៃរបស់លោកបានផ្ដល់ទៅកាន់ប្រទេសជាតិ និងប្រជាជន ។ បន្ថែមលើពីនេះជានិច្ចកាលលោកឧកញ៉ាតែងតែផ្ដល់នូវឱវាទល្អៗតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ដែលបានផ្ដល់នូវតម្លៃអប់រំ ការដាស់តឿន ការលើកទឹកចិត្តជាដើម ។
លោកបានបង្ហោះសារមួយយ៉ាងមានតម្លៃទៅដល់កុមារៗដែលជាកូនៗរបស់កម្មករ ដែលលោកឧកញ៉ាបានចាត់ទុកដូចជាចៅដូច្នោះដែរ ។ លោកឧកញ៉ា ម៉ុង ឫទ្ធី បានរៀបរាប់យ៉ាងដូច្នេះថា តាមានសង្ឃឹមយ៉ាងមុតមាំថានៅពេលដែលចៅៗធំដឹងក្តីឡើង ចៅៗពិតជាដឹងយ៉ាងច្បាស់ណាស់ថាតាម៉ុង ឫទ្ធីហ្នឹងហើយដែលជាអ្នកបានជួយសាងសង់ លំនៅឋានឱ្យម្តាយឪពុករួមជាមួយចៅៗ ក៏ដូចជាប្រជាពលរដ្ឋ បុគ្គលិក កម្មកររាប់រយគ្រួសារព្រមទាំងរកការងារឱ្យបានធ្វើគ្រប់ៗគ្នាថែមទៀតផង លោកតាមិនចង់ឱ្យចៅៗមកសងគុណតាក្រៅតែពីចង់ឱ្យចៅៗ ក្លាយជាកូនល្អ ពលរដ្ឋល្អ គោរពតាមច្បាប់របស់រដ្ឋ រឿងគ្រួសារផ្ទាល់របស់ខ្លួនកុំឡាយវីដេអូនាំរំខានដល់ជាតិ និង ប្រជាពលរដ្ឋ ចៅៗត្រូវតែចេះជួយដល់ជាតិ និង ប្រជាពលរដ្ឋ នៅពេលដែលជាតិ និង ប្រជាពលរដ្ឋកម្ពុជាយើងមានទុក្ខកង្វល់ម្តងម្កាល តែបើគ្មានលទ្ធភាពជួយទេសុំចៅកុំរំខានដល់ជាតិ និង ប្រជាពលរដ្ឋទៅបានហើយ ៕