យោងតាមហ្វេសបុកផេចរបស់បងប្រុសជាអ្នកថតរូបអាជិប និងជាអ្នកថតរូបរបស់ប្អូនប្រុសកំសត់ ប្រណាំងជាមួយកង់ចាស់ គឺលោក Sovanna Kem Photography បានបង្ហោះសារ
អោយដឹងថា: សូមជួយត្រេកអរ! ប្អូនៗប្រណាំងកង់ ដែលទទួលការចាប់អារម្មណ៍ខ្លាំងតាមបណ្តាញសង្គមនោះ ត្រូវបានលោកបណ្ឌិត លី ឆេង អគ្គនាយក
សាលា ប៊ែលធី ទទួលឲ្យមករៀននៅសាលារបស់លោកដោយឥតគិតថ្លៃរហូតដល់ចប់ ហើយក៏សូមអរគុណដល់លោកស្រី អ៊ូ ធីតាពៅ ភរិយាអភិបាលខេត្ត
ព្រះសីហនុ ដែលបានសួរពីបំណងក្មេងៗទាំង៣នាក់នេះ ហើយពួកគេថា ចង់រៀននៅសាលាប៊ែលធី! ភ្លាមនោះលោកអភិបាលខេត្ត គួច ចំរើន បានទាក់ទងមកលោកបណ្ឌិត លី ឆេង
ហើយក៏សម្រេចទទួលយកតែម្តង!រួមគ្នាដើម្បីធនធានសង្គមកម្ពុជាយើង! អរគុណបងស្រី អ៊ូ ធីតាពៅផងដែរសំរាប់អនាគតក្មេងដ៏វែងឆ្ងាយ។ បេះដូងអ្នកថតរូប៕