មិនឲ្យចាញ់ម្ចាស់ដើមទេ មកស្ដាប់ កែវ ទិត្យផល្លី ច្រៀង Cover បទ «ពឺតៗ» ឡើងពីរោះ (មានវីដេអូ)

មួយរយៈកន្លងទៅនេះ អតីតបេក្ខភាព The Voice Kids Cambodia កុមារី កែវ ទិត្យផល្លី កាន់តែទទួលបានប្រជាប្រិយភាព ពីសំណាក់អ្នកទស្សនាជាច្រើន តាមរយៈការបញ្ចេញនូវសមត្ថភាពច្រៀងបានយ៉ាងពីរោះរណ្ដំ ព្រមជាមួយនឹងកាយវិការយ៉ាងក្រមិចក្រមើម គួរឲ្យស្រលាញ់ ថែមទៀត។

យ៉ាងណាមិញ ដោយសារតែមានការគាំទ្រយ៉ាងខ្លាំងនោះ ថ្មីៗនេះ កុមារី កែវ ទិត្យផល្លី បានធ្វើការច្រៀង Cover ឡើងវិញ នៅក្នុងបទចម្រៀង «ពឺតៗ» បានយ៉ាងល្អ ដែលជាបទចម្រៀងញាក់កន្រ្តាក់អារម្មណ៍ និងមានការពេញនិយម ពីសំណាក់មិត្តយុវវ័យជាច្រើន ព្រមទាំងបានបង្ហាញពីកាយវិការក្បាច់រាំ ស៊ីទៅនឹងចង្វាក់ភ្លេង គួរឲ្យចង់ទស្សនា មិនចេះជិនណាយ។

ម៉្យាងវិញទៀត នៅក្នុងវីដេអូបទចម្រៀង Cover មួយបទនេះ ក៏ទទួលបានការកោតសរសើរ និង ការពេញចិត្ត ពីមហាជនជាច្រើន ចំពោះសមត្ថភាពរបស់កុមារី រូបស្រស់ម្នាក់នេះ ខណៈដែលនៅក្នុងវីដេអូទាំងមូលផ្ទាល់ មានការចូលទស្សនា និងការស៊ែរតៗគ្នា ជាច្រើនសារ ផងដែរ៕

Related posts

Leave a Comment