ដូចប្រិយមិត្តបានជ្រាបហើយថា នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ មានរូបថតមួយចំនួនបានបង្ហោះចូលក្នុងបណ្តាញសង្គម ដោយបង្ហាញអោយឃើញនៅការរំលោ ភយកផ្លូវធារណៈ
ដែលជាកន្លែងសម្រាប់អ្នកថ្មើរជើងធ្វើដំណើរ ពីសំណាក់ផ្ទះអ្នករកស៊ីមួយចំនួន ដោយមានខ័ណ្ឌជាខ្សែ និងគូសសញ្ញាទៀត ដែលធ្វើឲ្យមហាជនពិតជាហួសចិត្តជាខ្លាំង។ យ៉ាងណានៅមុន
នេះបន្តិច យោងតាមហ្វេសបុកផេចរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា: “បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស
បានទាក់ទងទៅប៉ុស្តិ៍អូឬស្សី ខណ្ឌ៧មករា ដេីម្បីចុះទៅធ្វេីការណែនាំអប់រំ និងដកខ្សែដែលម្ចាស់ផ្ទះចងបាំងផ្លូវសម្រាប់ប្រជាពលរដ្ឋធ្វេីដំណេីរ ៕”