ទីបំផុត ថៅកែពេជ្រ ទ្រី ដាណា បានទៅដល់ផ្ទះរបស់គ្រួសារកំសត់ គ្មានលុយដកដែកចេញពីជើងហើយ និងបានជួយនៅថវិការជាច្រើនរហូតដល់ទៅ…. (មានវីដេអូ)

នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយយោងតាមការបង្ហោះវីដេអូមួយដ៏គួរសង្វែករបស់ថៅកែពេជ្រ ទ្រី ដាណា បង្ហាញពីជីវិតតស៊ូផង និងការមើលថែប្តីរបស់ខ្លួនរបស់បងស្រីម្នាក់ បានលើកដៃសំពះសុំការជួយពីថៅកែពេជ្រ ទ្រី ដាណា។ ដោយក្នុងវីដេអូ

បងស្រី បានរៀបរាប់ថា បើមាននិស័្សយមែន សុំអោយលោកស្រី ទ្រី ដាណា យូរដល់ប្តីរបស់គាត់ផង ប្តីគាត់ជាប់ដែកនឹងជើងជាយូរហើយ គ្មានលុយវះយកចេញទេ បើ លោកស្រី ទ្រី ដាណា ជួយមែន អោយគាត់ធ្វើអ្វីក៏គាត់ធ្វើដែរ រាល់ថ្ងៃគាត់គិតអីលែង

ចេញហើយ កន្លែងណាគេហៅធ្វើចំការ និងចាំចំការ គាត់ធ្វើទាំងអស់។ ដោយឃើញហើយអាណិត ថៅកែពេជ្រ ទ្រី ដាណា បានសម្រេចចិត្តជួយដល់បងស្រីម្នាក់នេះ ដោយលោកស្រីបានបង្ហោះសារថា: “បើបងប្អូនស្គាល់ប្អូនស្រីម្នាក់ហ្នឹងសូមប្រាប់នាងខ្ញុំផង”។

យ៉ាងណានៅមុននេះបន្តិច ទោះបីជាផ្លូវពិបាកយ៉ាងណា ក៏ថៅកែពេជ្រ ទ្រី ដាណា និងពូម៉ៅ បានទៅជួបគ្រួសារកម្សត់ខាងលើ ថែមទាំងជួយនៅអំណោយជាច្រើនផងដែរ៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ:

Related posts

Leave a Comment