ជួយស៊ែរអោយសប្បុរជនឃើញផង! គាត់កំសត់ណាស់ ពពោះជិះគ្រប់ខែហើយ ត្រូវរថយន្តទំនើបបុ ក ហើយមិនទទួលខុសត្រូវទៀត ឯប្តី….

កំពត ៖ ដោយប្អូនស្រី ខ្វះ ខាត ថវិកា សំរាប់ ព្យាបាល របួស និង សម្រាប់ ឆ្លងទន្លេ ខ្ញុំបាទ សូម ឧបត្ថម្ភ ថវិកា ចំនួន ២ លាន រៀល អង្ករ ៥០ គ.ក្រ មី ២ កេស ត្រីខ ២០ កំប៉ុង ទឹកត្រី ៦ដប ទឹក ស៉ីអ៉ីវ ៦ ដប អាវរងាចំនួន ៥ ម៉ាស់ ២០០ ម៉ាស់ ជេល ៥ ដប អាល់កុល ៥ ដប ។

ប្អូនស្រី ម៉ន ស្រីអូន អាយុ ២៦ ឆ្នាំ មានផ្ទៃពោះជិតគ្រប់ខែ និង ប្ដី ត្រូវ បានរថយន្ត Pick Up Ford ពណ៌ ស ពាក់ ស្លាក លេខ ភ្នំពេញ 2BJ-2235 បេីកបុ កនៅលេីកំណាត់ផ្លូវជាតិលេខ ៣១ ស្រុក បន្ទាយ មាស កាល ពី ល្ងាចថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ ហើយ បេីកគចខ្លួនបន្សល់ ស្លាក លេខ នៅ កន្លែង កេីតហេតុ ។

តាមការបង្ហាញ អត្តសញ្ញាណ របស់ ម្ចាស់ រថយន្ត គឺ ជារបស់ក្រុមហ៊ុន ប៊ីអេសភី ហ្វាយនេន អាស័យដ្ឋាន ផ្ទះ លេខ ១៦០ មហាវិថី ព្រះមុនីវង្ស កែងផ្លូវ ២៧៨ ភូមិ ៤ សង្កាត់ បឹងកេងកង ខណ្ឌ បឹងកេងកង រាជធានី ភ្នំពេញ ។

ពាក់ព័ន្ធ នឹង បញ្ហា គ្រោះ ថ្នាក់ ចរាចរណ៍ នេះ សូម សមត្ថកិច្ច នគរបាល ចរាចរណ៍ ខេត្ត កំពត មេត្តា ជួយស្រាវជ្រាវ រកជនបង្ករ មកទទួល ខុស ត្រូវផង ។ ចំណែក ម្ចាស់ រថយន្ត កុំធ្វេីចរិកថោកទាបពេក គួរតែ ចេញ មកទទួល ខុស ត្រូវផ្ដល់សំណងដល់ ជនរងគ្រោះ ផង ។

បេីបងប្អូនមានបំណងចង់ជួយ គាត់ សូម ទាក់ទង ឪពុក គាត់ ផ្ទាល់ មានលេខ ០៩៧ ៣៣៨ ៤៨៦៩ គាត់ រស់ នៅ ភូមិ ស្រែត្រែង ឃុំ វត្តអង្គខាង ជេីង ស្រុក បន្ទាយ មាស ខេត្ត កំពត ។ សូមអរគុណ៕

Related posts

Leave a Comment