ថាធ្វើធ្វើមែន!គោរពតាមសន្យា ថ្ងៃនេះថៅកែពេជ្រ ទ្រី ដាណា ផ្ទះថ្មីរបស់ប្អូនប្រណាំងកង់ចាស់ ចាប់ផ្តើមសង់ថ្មី ដោយចាក់សសរហើយ ព្រមទាំងបាន….

នៅមុនេះបន្តិច តាមការសន្យា ថៅកែពេជ្រ ទ្រី ដាណា បានទៅជួបផ្ទាល់ជាមួយក្មេងប្រុសកំសត់ ស៊ូយកកង់ចាស់របស់ខ្លួន ទៅប្រណាំងជាមួយក្មេងៗដទៃទៀត ដោយក្នុងនោះលោកស្រី

បានរៀបរាប់ថា: សួរគាត់ថាចង់បានអី គាត់ថាចង់បានផ្ទះសម្រាប់ឪពុកម្ដាយគាត់សម្រាកស្រួល ព្រោះផ្ទះចាស់ធ្លុះធ្លាយអស់ហើយ 😥😥😥 ខញុំនឹងសង់ផ្ទះថ្មីជូនគាត់ ជំនួសផ្ទះចាស់

សម្រាប់ក្មេងដ៏កម្សត់ជាងគេនេះ។ ឯក្មេងៗ ២នាក់ទៀត ដែលមិនទាន់ទទួលបានកង់ នាងខ្ញុំប្រគល់កង់តម្លៃជាង 400$ និងមួកជូនម្នាក់មួយគ្រឿង ទឹកប្រាក់ម្នាក់ 1លានរៀលទៀត

ដើម្បីជាការតបស្នងចំពោះឆន្ទៈតស៊ូរបស់ប្អូនៗ។សរសើរគាត់ណាស់ កង់កញ្ចាស់ទេ តែអាចប្រកួតទទួលបានចំណាត់ថ្នាក់ល្អគ្រប់គ្នា។ ជុូនកង់ពួកគាត់ ដើម្បីហាត់ឱ្យកាន់តែខ្លាំង ចូលរួម

ប្រកួតលើកក្រោយ ដណ្ដើមលេខ1 លេខ2ហ្មង 💪💪💪 ឯប្អូនម្នាក់ដែលល្បីក្នុងរូបនេះ កម្សត់ណាស់ កង់តម្លៃ 2ម៉ឺនរៀល យកទៅប្រកួតបានលេខ6។ ម្ដាយគាត់មានជំងឺជាប់ខ្លួនមិន

អាចធ្វើអីបាន ឯឪពុកធ្វើជាងសំណង់ គ្រាន់ចិញ្ចឹមគ្រួសារ។ មើលផ្ទះគាត់ហើយ ខ្លោចចិត្ត តរាប់តំណ ភ្លៀងមកក៏លិវទឹក។ គេជួយកង់គាត់ និងស្បៀងគាត់ច្រើនហើយ នាងខ្ញុំមានតែសង់ផ្ទះថ្មីជូនគាត់៕

ដោយឡែក ថ្ងៃនេះផងដែរ លោកស្រី ទ្រី ដាណា បានបង្ហោះរូបភាព ប៉ុន្មានសន្លឹក ដមដោយឃ្លាថា ផ្ទះប្អូនប្រណាំងកង់ ចាប់ផ្ដើមចាក់សសរហើយ ចូលចិត្តលឿនៗចឹង😊😊😊 ថវិកាសាងសង់ ក៏ប្រគល់ជូនជាងហើយដែរ យ៉ាងយូរ ១០ថ្ងៃទៀត រួចរាល់ហើយ ផ្ទះប្អូនប្រុស ពេជ្រ ធារ៉ា ដែលតស៊ូចូលរួមប្រកួត ជាមួយកង់ចាស់។ នេះជាការតបស្នងចំពោះការតស៊ូព្យាយាមរបស់ប្អូន 💪💪💪

Related posts

Leave a Comment