បើទោះបីកំពុងមានបញ្ហាកូវីដ-១៩ ខួបកំណើតឆ្នាំនេះ អាង សុជាតា ធ្វើឡើងយ៉ាងសមសួន

តារាសម្ដែងស្រីវ័យក្មេងពោរពេញដោយសមត្ថភាពសិល្បៈ កញ្ញា អាង សុជាតា ពីមួយឆ្នាំទៅមួយឆ្នាំ តារារូបនេះ កាន់តែមានឈ្មោះល្បីល្បាញក្នុងវិធីសិល្បៈជាងមុន។ លើសពីនេះទៅទៀត តារាស្រីរូបនេះ ក៏កាន់តែមានភាពមមាញឹកជាមួយនឹងការងារថតខ្សែភាពយន្តជាបន្តបន្ទាប់ផងដែរ។

យ៉ាងណាមិញ​ បន្ទាប់ពីជោគជ័យលើអាជីពសិល្បៈទាំងក្មេងវ័យបែបនេះរួច កាលពីម្សិលមិញនេះ នាងបានរៀបចំកម្មវិធីខួបកំណើតរបស់ខ្លួនយ៉ាងអធិកអធម ជាពិសេស ការដេគ័រក្នុងពិធីទាំងមូលគឺមានពណ៌លឿង មើលទៅពិតជាស្រស់ស្អាតតែម្ដង។ ម្យ៉ាងវិញទៀត តារាស្រីរូបនេះ បានអញ្ជើញសិល្បករ សិល្បការិនីល្បីៗជាច្រើន ដើម្បីមកចូលរួមក្នុងពិធីខួបកំណើតខ្លួនឆ្នាំនេះផ្ទាល់។

បើទោះបីកំពុងមានបញ្ហាកូវីដ-១៩ តែកេឃើញមានតារាខ្មែរល្បីៗជាច្រើនរូប បានបង្ហាញវត្តមានក្នុងកម្មវិធីខួបកំណើតតារាស្រីវ័យក្មេងរូបនេះគ្រប់គ្នាតែម្ដង។ ជាក់ស្ដែង បើក្រឡេកទៅមើលការតុបតែងខ្លួនរបស់តារារូបនេះវិញ ឃើញថា នាងបានរៀបចំខ្លួនយ៉ាងស្រស់ស្អាត លេចធ្លោគួរឲ្យចាប់អារម្មណ៍តែមក ខណៈនាងស្លៀកទៅឈុតពណ៌លឿងយ៉ាងដូច្នេះ។

Related posts

Leave a Comment