ក្តៅៗ! បាក់រលំស្រុ តផ្ទះកញ្ចក់លំហែកាយចូលក្នុងទឹកស្រះនៅខណ្ឌ សែន សុខ ក្នុងនោះមានក ប់មនុស្សទៀត គឺ…

យោងតាមប្រភពព័ត៌មានពីហ្វេសបុកផេច KPS BreakingNews បានឲ្យដឹងថា: បាក់រលំស្រុតផ្ទះកញ្ចក់លំហែកាយចូលក្នុងទឹកស្រះ ក ប់ជាប់ស្ត្រីអនាម័យម្នាក់ទៅជាមួយ រហូតមកដល់ម៉ោង០៧:៣០នាទីព្រឹក ថ្ងៃអាទិត្យនេះ អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌសែនសុខ នៅបន្តធ្វេីការរេីកកាយរកស្ត្រីរងគ្រោះមិនទាន់ឃើញនៅឡើយទេ ។

ទីតាំងកេីតហេតុនេះ ស្ថិតក្នុងបរិវេណផ្ទះវីឡា ស្កឹមស្កៃមួយកន្លែង ដែលមានទីតាំងស្ថិតក្នុងដីឡូត៍ មួយកន្លែង តាម ផ្លូវលំ ភូមិ សំរោង ទាវ សង្កាត់ ក្រាំងធ្នង់ ខណ្ឌ សែន សុខ រាជធានី ភ្នំពេញ ។ អ្នកស្រុកភូមិនិយាយប្រាប់ថា ហេតុការណ៍បាត់ស្រុតផ្ទះ លំហែកាយចូលក្នុង ស្រះនេះ គឺកេីតឡេីងតាំងពី វេលា ម៉ោង១០:៣០នាទីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ម្ល៉េះ

តែ ម្ចាស់ផ្ទះមិន ទម្លា យ ព័ត៌មាន ព្យាយាមបិទបាំងព័ត៌មាននេះ ដោយបិទទ្វារ របង ជិតសម្ងំ ឲ្យ កម្មករ បូមទឹក ចេញ បិងកកាយ រើ ដេីម្បីរកស្ត្រីរងគ្រោះ រហូត អស់ លទ្ធភាពហេីយ ក៏រក ស្ត្រីរងគ្រោះមិនឃើញ រហូតមកដល់ វេលា ល្ងាចថ្ងៃ ដដែល ក៏ ទម្លាយ ព័ត៌មានប្រាប់ ទៅ សាច់ញាតិក្នុងភូមិបានដឹង ទេីប អ្នកភូមិផ្អើលឆោឡោ បបួលគ្នាទៅចោមរោមមេីលពេញមុខផ្ទះវីឡាកេីតហេតុតែម្តង ។

តែ ទោះជា យ៉ាងណាក្តីទីតាំង កើតហេតុត្រូវបាន ម្ចាស់បិទទ្វារ របង ជាប់ ក្រៅពី សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន គឺមិន អនុញ្ញាត ឲ្យ ចូល ឡើយ ហើយ ការងារ បូមទឹករើកកាយ រក ស្ត្រីរងគ្រោះ អាជ្ញាធរខណ្ឌសែនសុខ ដឹកនាំដោយលោក ម៉ូវ ម៉ាណិត អភិបាលខណ្ឌសែនសុខ និងលោក និងលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង កំពុង បន្ត រេីកកាយ អស់ ច្រើន ម៉ោងទៅហើយ តែ មិនទាន់រកឃេីញស្ត្រីរងគ្រោះនៅឡេីយ ។

បេីតាមការបញ្ជាក់របស់ លោកវរសេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានប្រាប់ឲ្យដឹងថា គិតត្រឹមម៉លង០៦:៣០នាទីព្រឹក ថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សកម្មភាពរើកកាយ រក ស្ត្រីរងគ្រោះនៅតែ បន្ត ដោយមិនទាន់រកស្ត្រីរងគ្រោះ នៅឡេីយ។ ប្រភពពី: បងម៉េង អ្នកសារព័ត៌មាន

Related posts

Leave a Comment