ដូចប្រិយមិត្តបានជ្រាបហើយថា នៅពេលថ្មីៗ មហាជនមានការចាប់អារម្មណ៍ទៅលើករណី ចាប់ ខ្លួន ប្រពន្ធ ដើម (លែងគ្នាដាច់) យកមកដាក់គុក ក្រោយទៅតវ៉ានៅរោងការខាងប្តីដែលកំពុងរៀបការជាមួយប្រពន្ធថ្មី ដោយខាងប្រពន្ធដើមតវ៉ារឿងបំណុលដែលអតីតប្តីបានខ្ចីរួមគ្នា។
ដោយយោងតាមការលើកឡើងរបស់លោក ផែន វណ្ណះ បានឲ្យដឹងថា: ញុំអត់បានដឹងរឿងនេះច្បាស់ទេ គ្រាន់ តែចាំ បានខ្លះៗថា កន្លង មក បុរស ជាប្ដី បានលែងលះគ្នាហេីយទៅ ការប្រពន្ធ ថ្មី ។ បន្ទាប់ មក ប្រពន្ធ ដើម ក៏ទៅ រករឿង ដល់រោងការដេីម្បី ទាមទារ អោយប្ដី ជួយដោះស្រាយ បំណុល ដែល ខ្ចី រួមគ្នា ។
ខ្ញុំនៅចាំតែ ប៉ុណ្ណឹង ឥលូវ ឃេីញ តុលាការ ខេត្ត កណ្តាល ចេញ ដីកា ចាប់ ខ្លួន ប្រពន្ធ ដើម យកមកដាក់គុក ខ្ញុំ មិនដឹងថា ខាង ប្ដី ឬ ប្រពន្ធ ចុង ជាអ្នកប្ដឹង ឬ យ៉ាង ណា ទេ ? ហេីយក៏មិនដឹងថា ប្រពន្ធ ដើម ប្រព្រឹត្ត បទឧក្រិដ្ឋ ធ្ងន់ធ្ងរ អ្វីខ្លះ រហូត ដល់ តុលា ការ ចាប់ ខ្លួន មោះដែរ ? បងប្អូន ណាបានដឹងរឿងនេះ ច្បាស់ មេត្តា ផ្ដល់ ព័ត៌មាន បន្ថែមមកខ្ញុំ តាម រយៈ តេឡេ ក្រាម ០១២ ៩៣៣ ៨៨៣ ផង ។ សូមអរគុណ 🙏🙏
ក្រោយមកបន្តិច លោក ផែន វណ្ណះ បានបន្តទៀតថា: បន្ទាប់ ពី ខ្ញុំផ្សាយបាន ១៥ នាទី មន្ត្រី ជាន់ខ្ពស់ ក្រសួង យុត្តិធម៌ បានអោយដឹងថា ករណី ឈ្មោះ ហុក ស្រី នុច ដែល សមត្ថកិច្ច នាំខ្លួនតាម ដីកា បង្គាប់ ឲ្យ នាំខ្លួន របស់ ចៅក្រម នួន វណ្ណៈ ត្រូវ បានចៅក្រម អនុញ្ញាតិអោយ ត្រលប់ ទៅ ផ្ទះ វិញ តាំង ពី ព្រឹក ម្ល៉េះ បន្ទាប់ ពី សាកសួររួចហេីយ ចៅក្រម មិនបានឃុំខ្លួនទេ តែ
បានដាក់ ឈ្មោះ ហុក ស្រី នុច អោយ ស្ថិតនៅក្រោមការត្រួតពិនិត្យ របស់ តុលាការ ។ មូលហេតុ ដែល ចៅក្រម ចេញ ដីកា បង្គាប់ ឲ្យ នាំខ្លួន ព្រោះ តែ ឈ្មោះ ហុក ស្រី នុច មិនព្រម ចូល ខ្លួន មកបំភ្លឺ តុលាការ តាមការកោះហៅ ។ ដូច្នេះ សូម បងប្អូន ទាំងអស់ មេត្តា ជ្រាប ជា ព័ត៌មាន 🙏🙏