យោងតាមប្រភពព័ត៌មានពីហ្វេសបុកផេច មហាគ្រួសារតាខ្មៅ បានឲ្យដឹងថា: នៅព្រឹកថ្ងៃទី១៤ខែវិច្ឆកាឆ្នាំ២០២០នេះលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្តាល បាន
បញ្ជាអោយលោកវរសេនីយ៍ទោ ភឿង វ៉ាត ដឹកនាំក្រុមការងារចុះពិនិត្យចំនុចស្ពានព្រែកសំរោងដែលបងប្អូន លោកបានផ្សព្វផ្សាយលើបណ្តាញសង្គមFacebook កាលពីម្សិលមិញ។
ឆ្លងតាមការចុះពិនិត្យមក ចន្លោះនេះជាលក្ខណៈបច្ចេកទេសសំណង់ការទុកចន្លោះ សំរាប់ការរីករឺរួមមាឌរបស់វត្ថុរឹងពេលត្រូវកំដៅថ្ងៃ។ ដោយសារតែមានការរបើកសន្ទះដែកបិតមុខដំណរ
នោះទើបធ្វើអោយបងប្អូនលោកមានការព្រួយបារម្ភបែបនេះ។បើតាមបងប្អូនលោករាយការណ៍មក ថាពីមុនក៏មានក្រុមបច្ចេកទេសចិនលោកចុះមកមើលដែរ ពេលសន្ទះនោះរបើក។
អាស្រ័យហេតុនេះសូមបងប្អូនជ្រាបនិងកុំមានក្តីបារម្ភឡើយ អ្វីដែលសំខាន់សូមបងប្អូនធ្វើដំណើរប្រុងប្រយ័ត្នខ្ពស់ ពេលឆ្លងកាត់ស្ពានព្រែកសំរោង និងសូមកុំជែងគ្នាលើស្ពានដែលអាចបង្ករអោយមានគ្រោះថ្នាក់ចរាចរណ៍និងធ្វើអោយកកស្ទះចរាចរណ៍រំខានដល់ការធ្វើដំណើររបស់បងប្អូនយើង។សូមអរគុណ៕