ម៉ារីអូ រំភើបអរថាមិនត្រូវ ខណៈត្រៀមសម្ដែងប៉ះ យ៉ាយ៉ា លើកទី ១ ក្នុងសាច់រឿងស្នេហារោលរាល

ប្រឡូកនៅក្នុងវិស័យសិល្បៈសម្ដែងជាច្រើនឆ្នាំ ប៉ុន្ដែតារាសម្ដែងប្រុស-ស្រីជួរមុខ យ៉ាយ៉ា និង ម៉ារីអូ មិនធ្លាប់សម្ដែងប៉ះគ្នាម្ដងឡើយ ទើបតែថ្មីៗនេះ អ្នកដឹកនាំរឿង Anne Thongprasom បានបង្ហោះរូបថតស្និទ្ធស្នាលរវាងតារាប្រុស-ស្រីទាំងពីរនៅលើគណនី IG ដោយបង្ហើបរឿងថ្មីរបស់ពួកគេក្រោមចំណងជើង «គឺនាង» ដែលជាប្រភេទសាច់រឿងមនោសញ្ចេតនាស្នេហាបែបស្និទ្ធស្នាលរោលរាលបំផុត ហើយទន្ទឹមនឹងនោះ អ្នកដឹកនាំរឿងខាងលើបានលើកឡើងទៀតថា រឿងនេះគឺត្រូវតែជា យ៉ាយ៉ា និង ម៉ារីអូ ជាតួឯកប៉ុណ្ណោះ ។

ខណៈបានសម្ដែងប៉ះគ្នាក្នុងខ្សែភាពយន្តលើកដំបូង ហើយថែមទាំងមានឈុតឆាកស្នេហារ៉ូមែនទិក ស្និទ្ធស្នាលផ្អែមល្ហែមសឹងគ្រប់ឆាក តារាសម្ដែងប្រុសជួរមុខ ម៉ារីអូ ហាក់បង្ហាញអារម្មណ៍រំភើប សប្បាយអរថាមិនត្រូវ ពេលឆ្លើយប្រាប់អ្នកសារព័ត៌មានពេលលោកចូលរួមកម្មវិធីបង្ហាញម៉ូដម៉ាស់ដាំពេជ្រ កាលពីពេលថ្មីៗនេះ ។

រឿងថ្មី «គឺនាង» នេះ បានធ្វើឱ្យទស្សនិកជនទន្ទឹងរង់ចាំទស្សនាសម្បើមណាស់ ព្រោះថាតួអង្គក៏ល្បីៗ ស្អាត ពូកែ សំខាន់ទើបប៉ះគ្នាលើកទី ១ ទៀត ដឹងតែប្លែកភ្នែក ប្លែកអារម្មណ៍មិនខាន ៕

Related posts

Leave a Comment