សត្វក៏ជាជីវិត ឃើញសុនខ ធ្លាក់ទឹកភ្លាម​ សាឡាងមួយសុខចិត្តផ្អាកដំណើរ ដើម្បីទៅជួយ (មានវីដេអូ)

ថ្មីៗនេះ មានរឿងដ៏គួរឲ្យកោតសរសើរពីសំណាក់អ្នកបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពី មានការបង្ហោះ និងស៊ែរតៗគ្នាជាច្រើន ពីឃ្លីបវិដេអូមួយ ដែលបានបង្ហាញពីការជួយសង្រ្គោះ សុនខមួយក្បាល កំពុងតែធ្លាក់ចូលក្នុងទឹកទន្លេ ផងដែរ។

តាមរយៈឃ្លីបវីដេអូ ដែលបានបង្ហោះនេះ បានឲ្យដឹងថា មានសាឡាងមួយគ្រឿង ដែលកំពុងតែបើកបរនៅលើផ្ទៃទន្លេ និងបានដឹកអ្នកដំណើរជាច្រើន តែក្រោយពេល ដែលបានឃើញសុនខមួយក្បាល កំពុងតែធ្លាក់ក្នុងទឹក ហែលដោយគ្មានទិសដៅ ដូច្នេះហើយ អ្នកបើកបរ ក៏ដូចជាអ្នកដំណើរនៅលើសាឡាង សុខចិត្ត ផ្អាកធ្វើដំណើរមួយភ្លែត ដើម្បីធ្វើការជួយជីវិតសត្វសុនខ ដែលកំពុងតែនៅកណ្ដាលទន្លេ ថែមទៀតផង។

យ៉ាងណាមិញ បន្ទាប់ពីបានឃើញបែបនេះហើយ ក៏បានធ្វើឲ្យមហាជនជាច្រើន នាំគ្នាសរសើរចំពោះ បងប្អូនប្រជាពលរដ្ឋ នៅលើសាឡាង ដែលមានទឹកចិត្ត ក្នុងការជួយជីវិតសុនខមួយនេះ បើទោះបីវា ត្រឹមតែជាសត្វមួយក្បាលក៏ដោយ៕

Related posts

Leave a Comment