នៅយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដូចតាមសន្យា ថៅកែពេជ្រ ទ្រី ដាណា បានចេញវីដេអូ Live រៀបរាប់អំពីករណីសម្រេចដាក់ពាក្យប្តឹងទៅលើអ្នកនាង ទ្រី សុផានិត ដែលត្រូវ
បានសមត្ថកិច្ច ឃាត់ខ្លួន និងបញ្ជូនទៅតុលាការនៅព្រឹកមិញនេះ ក្រោយពីមានលេសចេះតែពន្យាពេល ថាខ្លួនមានជំងឺ។ ក្នុងនោះផងដែរ ថៅកែពេជ្រ ទ្រី ដាណា បានពន្យល់ប្រាប់
ទាំងទឹកភ្នែក សុំអោយបងប្អូនស្តាប់ការបកស្រាយរបស់គាត់ អោយគាត់បានធូទ្រូង អោយគាត់បានរំសាយអារម្មណ៍ពិបាកចិត្ត ក្រោយត្រូវគេ (អ្នកនាង ទ្រី សុផានិត) វា យប្រហារ
និយាយមិនល្អ ចោទប្រកាន់ នៅក្នុងបណ្តាញសង្គម ម្តងហើយម្តងទៀត គាត់ពិតជាមិនជឿថា បើសិនជាបញ្ហានេះកើតលើបងប្អូនផ្ទាល់ ទើបដឹងថាវាយ៉ាងណា លោកស្រីជឿថាបងប្អូន
ប្រាកដជាមិននៅស្ងៀមឡើយ លោកស្រី ក៏ជាមនុស្ស ហើយបងប្អូនក៏ជាមនុស្ស៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ: