ស្ទើរស្រក់ទឹកភ្នែកតាម នេះជាពាក្យដែល ថៅកែពេជ្រ ទ្រី ដាណា បានទម្លា យចេញពីចិត្តនៃភាពឈឺចាប់របស់ខ្លួនថា ការឈឺចាប់ដែលគ្មានអ្នកយល់ និងរងភាពអយុត្តិធម៌កន្លងមក ជិតបានទទួលភាពយុត្តិធម៌មកវិញហើយ ហើយនាងខ្ញុំ….

នៅមុននេះបន្តិច ថៅកែពេជ្រ ទ្រី ដាណា បានបង្ហោះសារដ៏មានន័យថា: ការឈឺចាប់ដែលគ្មានអ្នកយល់😢😢នងរងភាពអយុត្តិធម៌កន្លងមក ជិតបានទទួលភាពយុត្តិធម៌មកវិញ

ហើយ 😢 នាងខ្ញុំរំពឹងលើផ្លូវច្បាប់ជាអ្នករកយុត្តិធម៌ដល់នាងខ្ញុំ និងស្តារភាពស្អាតស្អំរបស់ខ្ញុំមកវិញ😢 រយៈពេលយូរមកហើយ ដែលខ្ញុំរស់នៅទាំងគ្រាំគ្រាផ្លូវចិត្ត ត្រូវគេជាន់ឈ្លី😭

គេយកឈ្មោះខ្ញុំខំសាងយ៉ាងយូរ ទៅលេងសើចសប្បាយ។ ប្រទេសមានច្បាប់ ខ្ញុំជឿជាក់លើច្បាប់។ ការបំពានអ្នកដទៃដោយការវាត្រូវដល់ពេលហើយ😢 អរគុណសន្តិភាព 🙏។ គួរ
បញ្ជាក់ថា

សាររបស់លោកស្រី ទ្រី ដាណា បានបង្ហោះឡើង ក្រោយពីមានហេតុការណ៍នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ បងស្រីរបស់លោកស្រី គឺអ្នកនាង ទ្រី សុផានិត ត្រូវបានចាប់បញ្ជូនទៅតុលាការភ្លាមៗ តាមបណ្តឹងរបស់លោកស្រី ទ្រី ដាណា ផ្ទាល់ ផងដែរ៕

Related posts

Leave a Comment