ដូចប្រិយមិត្តបានជ្រាបហើយថា នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បាន
បញ្ជូនខ្លួនអ្នកលក់ផលិតផលតាមអនឡាញម្នាក់ឈ្មោះ ទ្រី សុផានិត អាយុ៣៩ឆ្នាំ ដែលត្រូវជាបងស្រីរបស់ថៅកែពេជ្រ ទ្រី ដាណា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក្រោយចាប់ខ្លួន
ព្រឹកមិញ នៅតាមផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយជាប់បីបទ “បរិហា រកេរ្តិ៍ជាសាធារណៈ ញុះញង់ឲ្យមានការរើ សអើ ង និងអំពើនៃការប្រកួត
ប្រជែងមិនស្មោះត្រង់ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០”។ ក្នុងនោះផងដែរ បើយោងតាមគណនីហ្វេសបុករបស់ស្វាមីថៅកែពេជ្រ ទ្រី ដាណា បាន
រៀបរាប់ថា: “ខ្ញុំរស់របៀបខ្ញុំ គេរស់នៅរបៀបគេ កុំប៉ះពាល់គ្នាគឺសុខសាន្ត តែបេីគេមកប៉ះយេីងទាំងយេីងមិនដឹងអីសោះ ប៉ះពាល់កិត្តិយសខ្ញុំ តេីអោយខ្ញុំនៅស្ងៀមបានទេ?សូមផ្ញេីរទៅ
កាន់បុគ្គលមួយចំនួនដែលយកវប្បធ៍មជេរតាមonline បានឃេីងផង(អរគុណសន្តិភាព )”។ ចំនែល លោកស្រី ទ្រី ដាណា ក៏បានបង្ហោះសារយ៉ាងខ្លីផងដែរថា: “ផ្ញើទៅកាន់អ្នក នៅសុខរៀងខ្លួនមិនចង់”៕