ស្តាប់ហើយ ស្ទើរស្រក់ទឹកភ្នែក លោក ឡេង ណាវ៉ាត់ត្រា បានរំលឹកពីបុរសម្នាក់ ដែលហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីប្អូនៗ

ចាងហ្វាង ផលិតកម្ម Galaxy និងជាអតីតពលករ ធ្វើការនៅប្រទេសកូរ៉េលោក ឡេង ណាវ៉ាត់ត្រា បានលាតត្រដាងនូវប្រវត្តិជូរចត់ដែល គ្មានអ្នកណា នឹកស្មានដល់ព្រោះបច្ចុប្បន្នជីវិត របស់លោកកំពុងទទួលជោគជ័យ មានទ្រព្យអចលនទ្រព្យរាប់ម៉ឺនដុល្លារក្នុងដៃ។

លោក ឡេង ណាវ៉ាត់ត្រា បានបើកកកាយឆាកជីវិតកម្សត់កម្រ របស់លោកមុនពេលជោគជ័យ បង្ហោះលើបណ្ដាញ សង្គមពីអតីតកាលលោកនិងក្រុមគ្រួសារ គឺ ក្រីក្រ ខ្លាំងរស់ក្នុងផ្ទះដែលធ្វើពីភក់លាយជាមួយ ស្លឹកមិនសូវមានភាពកក់ក្ដៅហើយពេលខ្លះ កុំថាតែម្ហូបអាហារសូម្បីតែអង្ករពេលខ្លះ ក្រុមគ្រួសារលោកគ្មានហូបផង។ ដូច្នេះ ហើយលោកបានជួបរឿង ជាច្រើនដោយក្នុងនោះ សូម្បីមិត្ត័ភក្ដិក៏ធ្លាប់និយាយ មើលងាយដល់អ្នកមានគុណលោកដែរ។

ដោយឡែក កាលពីអំបាញ់មិញនេះផងដែរ លោកឧកញ៉ាចិត្តធម៌ ឡេង ណាវ៉ាត់ត្រា បានបង្ហោះរូបភាពប៉ុន្មានសនឹ្លកដែលពិណ៌នា ពីមនុស្សដែលលះបង់អី្វៗគ្រប់បែបយ៉ាង មិនខ្វល់ពីខ្លួនឯង ដែលម្នាក់នេះជាបងប្រុសបង្កើតរបស់ លោកផងដែរ ។

តើបងប្អូនណាខ្លះមានរឿងដូចខ្ញុំ?នៅក្នុងគ្រួសារ បន្ទាប់ពីឪពុកម្ដាយគឺបងប្រុសនេះដែលដើតួរជាម្ដាយផងជាឪពុកផង ព្រោះបងប្អូនខ្ញុំចាកចេញពីគ្រួសារតាំងពីអាយុជាង10ឆ្នាំ ។ ចរិតរឹងរូសងងក់ធ្វើអ្វីតាមអំពើរចិត្តនឹងឌឺដងបងប្រុសគឺខ្ញុំនេះឯង មិនសូវឲ្យតម្លៃបងខ្លួនឯងទេ កាលនៅធ្វើការ ឈ្លោះគ្នាម្ដងៗបងតែងតែចាញ់ខ្ញុំជានិច្ច ហើយគាត់តែងតែមកយកចិត្តខ្ញុំទៀត ជាពិសេសពេលឈឺ បងប្រុសស្ទុះស្ទារកគ្រប់មធ្យោបាយដោះស្រាយឲ្យប្អូន ។ ពេលខ្ញុំបរាជ័យគាត់គឺជាអ្នកលើកខ្ញុំឱ្យក្រោកឈរ ពេលខ្ញុំធ្វើខុសគាត់តែងតែតាមតម្រង់ផ្លូវខ្ញុំជានិច្ច ទោះបីគាត់ត្រូវបានខ្ញុំធ្វើឲ្យគាត់ហូទឹកភ្នែកក៏ដោយ បងប្រុសម្នាក់នេះចិត្តធំណាស់ហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីប្អូនៗ។ មកដល់ពេលនេះទើបដឹងថាខ្ញុំចាញ់គាត់គ្រប់យ៉ាង ចាញ់ភាពអត់ធ្មត់ ចាញ់ភាពស្រលាញ់ ចាញ់ភាពតស៊ូ ចាញ់ត្រង់គាត់ធ្វើអ្នកចាញ់រហូត ចាញ់ភាពកក់ក្ដៅដែលគាត់លះបង់ឲ្យខ្ញុំ ចាញ់ត្រង់ខ្ញុំខឹងគាត់មិនខឹងខ្ញុំ ពេលនេះទើបខ្ញុំដឹងថាភាពកក់ក្ដៅដែលបងប្រុសផ្ដល់ឲ្យមិនអាចកាត់ថ្លៃបានទេ
អ្នកដែលនៅពីក្រោយភាពជោគជ័យរបស់ខ្ញុំគឺគាត់ គាត់ជាគ្រូបង្រៀនជាទីព្រឹក្សាដ៏ពូកែ
ជាបងប្អូនបង្កើតនឹងគ្នា តើអ្នកស្រណោះនឹកគ្រាដែលរត់លេងកាលនៅតូចៗឬអត់ ? តើអ្នកនឹកឃើញពេលហូបបាយជុំគ្នាឬទេ? ហើយពេលនោះយើងមិនសូវមានអីហូដែរ តើអ្នកស្រណោះពេលមើលថែគ្នាឬអត់! ពាក្យថាបងប្អូនបង្កើតមានន័យណាស់បន្ទាប់ពីពុកម៉ែ ពេលនេះលុយនិងកិត្តិយស មិនអាចផ្ដូរកាត់ឈាមបងប្អូនបានទេ។

Related posts

Leave a Comment