ប្រិយមិត្តពិតជាស្គាល់អ្នកលក់ឡេមានប្រជាប្រិយភាពគឺអ្នកនាង ទ្រី សុផានិត ហើយយ៉ាងណាមិញអ្នកផលិតផលតាមអនឡាញម្នាក់ឈ្មោះ ទ្រី សុផានិត អាយុ៣៩ឆ្នាំ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួននាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្ថិតនៅតាមផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ការចាប់ខ្លួននេះ បានធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ហម ម៉េងសែ អនុប្រធាន និងជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។
បើតាមកម្លាំងនគរបាលបានបង្ហាញថា ឈ្មោះ ទ្រី សុផានិត ត្រូវបានចោទប្រកាន់ពីបទ បរិហារកេ រ្តិ៍ជាសាធារណៈ,ញុះញ ង់ឲ្យមានការរើសអើងនិងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០។តាមដីកាដដែលបានបន្តទៀតថា ជនត្រូវចោទរូបនេះត្រូវបានតុលាការបង្គាប់ឲ្យចូលទៅបំភ្លឺកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែជនត្រូវចោទយកលេសថា មិនអាចចូលទៅបង្ហាញខ្លួន បានដោយសារបញ្ហាសុខភាព «ផ្តាសាយធំ» ប៉ុន្តែធាតុពិតជនត្រូវចោ ទរូបនេះ បានបង្ហោះលក់ផលិតផលតាមហ្វេសប៊ុកជាបន្តបន្ទាប់។ ក្រោយការចាប់ខ្លួនជនត្រូវចោទ ទ្រី សុផានិត ត្រូវបានកម្លាំងនគរបាលបញ្ជូនបន្តទៅកាន់នាយកដ្ឋាននាយកដ្ឋានព្រហ្ម ទ ណ្ឌ ដើម្បីចាត់ការបន្តទៀត៕
យ៉ាងណាមិញបើយោងតាមគណនីយ្យ ស្វាមីអ្នកនាងទ្រីដាណាបានបង្ហោះសារថា ខ្ញុំរស់របៀបខ្ញុំ គេរស់នៅរបៀបគេ កុំប៉ះពាល់គ្នាគឺសុខសាន្ត តែបេីគេមកប៉ះយេីងទាំងយេីងមិនដឹងអីសោះ ប៉ះពាល់កិត្តិយសខ្ញុំ តេីអោយខ្ញុំនៅស្ងៀមបានទេ?សូមផ្ញេីរទៅកាន់បុគ្គលមួយចំនួនដែលយកវប្បធ៍មជេរតាមonline