ថាមែនៗ! ក្រោយឃើញអ្នកនាង សួស វីហ្សា បញ្ចេញការខឹងទៅលើអ្នករិះគ ន់បែបនេះ លោក ថម មី បានចេញមកបញ្ចាក់ថា….

ដូចប្រិយមិត្តបានជ្រាបហើយថា កាលពីម្សិលមិញតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស គឺអ្នកនាង សួស វីហ្សា ដែលជាភរិយារបស់លោក ថមមី ហើយជាម៉ាក់ៗរបស់កូនស្រីរបស់អ្នកនាង គឺ អូនម៉ូលីណា (Jenny) បានធ្វើការប្រតិកម្មទៅអ្នករិះគ ន់អ្នកនាងថា: “តែគេមានប្តីមានកូន គេផុសរូបប្តីរូបកូនគេហេីយ វាមិនដែលអាណាគេទៅផុសរូបដេីមឈេីទេហា៎..!,

អាគេមានកូនគេផុសរូបកូនក៏ទេីស, អាគេមានប្តីគេផុសជាមួយប្តីក៏ទេីស, អាគេកេីតកូនវះក៏ទេីស, គេកំណត់ថ្ងៃកេីតកូនកំណត់ម៉ោងកេីតកូនយកលេខហុងស៊ុយគេក៏ទេីស, អាគេកំណត់លេខហុងស៊ុយយកលេខ9គ្រួសារគេសោះក៏ទេីស, អាគេមានឡានល្អជិះក៏ទេីស, អាគេមានផ្ទះល្អនៅក៏ទេីស, អាគេធ្វេីបុណ្យក៏ទេីស។ សុំអត់យល់ ។ ពួកបងៗឯងស្បថអោយធរណី

ស្រូបទៅ ថាបងៗឯងមិនចង់បានជីវិតដូចគេ?? សូមទោស សារនេះខ្ញុំផុសផ្ញេីរជូនតែក្រុមបងៗបេះដូងដេីមឈេីរទេ ព្រោះពួកបងៗបេះដូងដេីមឈេីនឹងពេលគាត់មានអ្វីៗគ្រប់យ៉ាងប្រហែលជាគាត់មិនដែលផុសទេគាត់ផុសតែរូបដេីមឈេីទេមេីលទៅ អរគុណសូមជំរាបលារ។”

ក្រោយពីឃើញភរិយាបង្ហោះសារបែបនេះ លោក ថម មី បានបញ្ជាក់បន្ថែមអំពីភរិយាលោកថា: “”ជីវិតមនុស្សយេីងម្នាក់ៗខំប្រឹងប្រែងតាំងពីបាតដៃទទេរហូតមកដល់សព្វថ្ងៃគឺគ្មានដេីម្បីអ្វីទេ គឺប្រឹងដេីម្បីតែគ្រួសារតែប៉ុណ្ណោះ ចង់អោយតែគ្រួសារមានសុភមង្គល មានហូបចុកគ្រប់គ្រាន់ មានជីវភាពសមរម្យអាចចូលក្នុងសង្គមគេចុះ នឹងចង់ឃេីញឪពុកម្តាយបង

ប្អូនមនុស្សជាទីស្រលាញ់នឹងមនុស្សជុំវិញខ្លួនមានសេចក្តីសុខតែប៉ុណ្ណឹងគ្រប់គ្រាន់ហេីយ។ ខ្ញុំសន្យាថាខ្ញុំនឹងគ្រួសារនៅតែបន្តធ្វេីបុណ្យអោយបានច្រេីនទ្វេរដងដេីម្បីសន្សំកុសលទៅថ្ងៃមុខ ។

ដោយក្តីគោរពពីក្រុមគ្រួសារយើងខ្ញ៉ំ។ មនុស្សសសៃខ្ចីរាងឆេវឆាវបន្តិចហេីយ ជាពិសេសអ្នកសំរាលដោយវះកាត់ ចឹងសូមអធ្យាស្រ័យរាល់ការផុសប្រេីសម្តីមិនសមរម្យផងចំពោះភរិយាខ្ញ៉ំ ការពិតភរិយាខ្ញ៉ំចរិកស្រួលនិងស្លូតបូតណាស់នៅផ្ទះគាត់គឺជាម្តាយដ៏ល្អជាប្រពន្ធដ៏គួរអោយស្រលាញ់ជាពិសេសជាកូនកត្តញ្ញូទៀតផង”៕

Related posts

Leave a Comment