អាណិតណាស់លោកអើយ! យប់អស់កម្លាំងខំរត់ទៅសម្រាកក្នុងរោងកម្មករ ស្រាប់តែត្រូវរថយន្តបុ ករោងនោះ បណ្តាលឲ្យគាត់ត្រូវ….

យោងតាមប្រភពព័ត៌មានពី KPS BreaknigNews បានឲ្យដឹងថា: មានករណីគ្រោះថ្នាក់ចរាច រណ៍មួយកើតឡើង បង្កដោយរថយន្ត ០១គ្រឿងម៉ាក COLORADO ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ2AZ-0264 (រថយន្តជាកម្មសិទ្ធរបស់ក្រុមហ៊ុនបេតុង អ៊ុយ ប៉ាង) អ្នកបើកបរឈ្មោះ WANG XUSHENG ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន កាន់លិខិត

ឆ្លងដែនលេខ11260079 រួមដំណើរមនុស្ស ០១នាក់ ឈ្មោះ ZHANG QI ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិចិន អ្នកទាំងពីរមានមុខរបរ បុគ្កលិកក្រុមហ៊ុនបេតុងអ៊ុយប៉ាង និង ស្នាក់នៅបច្ចុប្បន្ន ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ មានទិសដៅពី ភ្នំ៩៦ ឆ្ពោះទៅ អូរត្រេះ លុះមកដល់ចំណុចខាងលើ បានជ្រុលចង្កូតទៅបុ កនឹងរោងកម្មករកំពុងសម្រាកម្ចាស់

ឈ្មោះ នឹម អៀប ភេទប្រុស អាយុ ៤៧ឆ្នាំ និងប្រពន្ធឈ្មោះ ឆាន រី ភេទស្រី អាយុ ៤៧ឆ្នាំ អ្នកទាំងពីរមានមុខរបរ កម្មករ និងស្នាក់នៅបច្ចុប្បន្ន ភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ និងម៉ូតូ ០១គ្រឿង ព្រមទាំងសម្ភារៈមួយចំនួនក្នុងរោងកម្មករ ផងដែរ ។ គ្រោះថ្នាក់ចរាច រណ៍ខាងលើនេះ បណ្ដាលឲ្យបាត់ប ង់ជី វិ ត ០១នាក់ (ភេទស្រី) រងរបួសមនុស្ស

០១នាក់ និងខូចខាតម៉ូតូ ០១គ្រឿង ព្រមទាំងសម្ភារៈមួយចំនួនក្នុងរោងកម្មករ៖ ១- ឈ្មោះ ឆាន រី ភេទស្រី កំពុងសម្រាកក្នុងរោងកម្មករ បាត់ប ង់ជី វិ តនៅនឹងកន្លែងកើតហេតុ ហើយក្រុមគ្រួសារយកទៅធ្វើបុណ្យនៅខេត្តត្បូងឃ្មុំ។ ២- ឈ្មោះ នឹម អៀប កំពុងសម្រាកក្នុងរោងកម្មករ រងរបួ សធ្ងន់ បានដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។

ចំណែកអ្នកបើកបររថយន្ត បាននាំមកសាកសួរនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ។ រីឯវត្ថុតាង រថយន្ត និង ម៉ូតូ សមត្ថកិច្ចជំនាញ យកមករក្សារទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ រងចាំការបន្តតាមនីតិវិធីច្បាប់៕

Related posts

Leave a Comment