យោងតាមប្រភពព័ត៌មានពីហ្វេសបុកផេច KPS BreakingNews បានឲ្យដឹងថា: កោះកុង៖កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា
ឆ្នាំ២០២០ នេះ បានសហការជាមួយលោកវរសេនីយ៍ឯក យឹម ថាន់នី នាយរងការិយាល័យសើបអង្កេត និងអនុវត្តនីតិវិធី ប្រចាំស្នាក់ការត្រៀមបណ្តេញចេញ និងបានធ្វើការបញ្ជូនចេញ
នូវជនបរទេសម្នាក់ពីកម្ពុជា។ សមត្ថកិច្ច បានអោយដឹងថា នារីរូបនេះឈ្មោះ NATDA PON SINUAL អាយុ២៧ឆ្នាំ ជនជាតិថៃ ពាក់ព័ន្ធនឹងបទល្មើសប្រើប្រាស់ ដោយខុសច្បាប់នូវសារធា តុញៀ ន និងបានប្រថាប់ត្រាហាមចូលប្រទេសកម្ពុជាតទៅទៀត៕