គោរពតាមសន្យា ពេលនេះ ថៅកែពេជ្រ ទ្រី ដាណា បានជួបនិងជួយដល់ក្មេងប្រុសកំសត់មានតែកង់ចាស់ យកទៅប្រណាំងនឹងគេ

នៅមុននេះបន្តិច ថៅកែពេជ្រ ទ្រី ដាណា បានបង្ហោះសារអំពីក្មេងប្រុសដែលយកកង់ចាស់របស់ខ្លួន ទៅប្រកួតក្នុងកម្មវិធីប្រកួតកង់ ដោយក្នុងនោះលោកស្រីបានរៀបរាប់ថា: ខ្ញុំឃើញ

គេប្រកាសជួយច្រើនគ្នាហើយ តើខ្ញុំគួរជួយដែរឬទេបងប្អូន? តាមពិតខ្ញុំរំភើបចិត្តនិងការតស៊ូរបស់ប្អូនណាស់ប៉ុន្តែអ្វីនៅពេលនេះគឺមានគេឧបត្ថម្ភគាត់ច្រើនហើយខ្ញុំនឹងយក

ថវិកាជួយបងប្អូនផ្សេងៗទៀតណា👏👏👏ពរោះខ្ញុំទើបនិងឃើញ។ គួររំលឹកថា មានការចាប់អារម្មណ៍ និងការអាណិតកើតឡើងចំពោះក្មេងប្រុសកម្ពុជាម្នាក់ ក្នុង កម្មវិធី ប្រណាំង កង់

កាលពី ថ្ងៃ ទី ៨ ខែ វិច្ឆិកា ឆ្នាំ២០២០ ដោយក្មេងប្រុសនេះ មានត្រឹមតែកង់ចាស់ តម្លៃ២ម៉ឺនរៀល គ្មានមួកសុវត្តិភាព គ្មានស្បែកជើង គ្មានគ្រឿងកង់គ្រប់គ្នាន់ដូចអ្នកប្រណាំងដទៃទៀត តែក្មេងប្រុសរូបនេះ បានតស៊ូមកប្រកួត ជាមួយនឹងពាក្យលើកទឹកចិត្តខ្លួនថា: កង់ ខ្ញុំ ចាស់ តែ ក្ដី ស្រមៃ ធំ ៕


 

Related posts

Leave a Comment