ទម្លាយការពិតនៃការផ្លាស់ប្តូររបស់ក្មេងប្រុសមានតែកង់ចាស់ទៅប្រកួតជាមួយគេ ដោយសារតែបុរសម្នាក់នេះបាន….

ជឿថាប្រិយមិត្តច្បាស់ជាបានជ្រាបហើយថា កាលពីពេលថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកបានមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើក្មេងប្រុសម្នាក់ដែលក្លាហាន ហ៊ានយកង់

កញ្ចាស់របស់ខ្លួន ទៅប្រណាំងនៅលើទីលានជាមួយគេដែលមានកង់ថ្មីៗ និងមានល្បឿនលឿនជាងកង់របស់ខ្លួន។ យ៉ាងណាមិញបើទោះបីជាការប្រកួតនេះប្អូនប្រុសមិនបានទទួល

ជ័យជំនះក៏ដោយ ប៉ុន្តែប្អូនប្រុសបានយកឈ្នះចិត្តមនុស្សជុំវិញពិភពលោក ប្អូនបានធ្វើឲ្យមនុស្សជាច្រើនរំជួលចិត្តយ៉ាងខ្លាំំងបន្ទាប់ពីបានឃើញការតស៊ូររបស់ប្អូន នៅលើទីលានប្រណាំង។

ជាពិសេសនោះគឺ ពេលនេះ ប្អូនប្រុសតស៊ូ ខាងលើត្រូវបានមហាជនស្គាល់ច្រើន ហើយក៏ទទួលបានការឧបត្ថមច្រើនពីសំណាក់សប្បុរជន ដូចជាថវិការ សំភារៈសិក្សា កង់ថ្មី ជាដើម។

យ៉ាងណាយើងគួរតែរំលឹកពីមនុស្សសំខាន់ម្នាក់ ដែលជាអ្នកថតរូបអាជីប មានគណនីហ្វេសបុកឈ្មោះ Sovanna Kem Photography ដោយលោកជាអ្នកផ្តិតយករូបភាពរបស់ប្អូន

ប្រុស

ខាងលើ ហើយក៏ធ្វើឲ្យប្អូនទទួលបានអ្វីគ្រប់យ៉ាងមកដល់ថ្ងៃនេះ ក្នុងនោះលោកបានរៀបរាប់ថា: រីករាយណាស់ដែលរូបមួយសន្លឹកនោះ អាចជួយអោយប្អូនទទួលបានការសិក្សាឡើងវិញ

ក៏ដូចជាសំរួលដល់ជីវភាពរស់នៅរបស់ប្អូនប្រុស។ ជូនពរប្អូនអោយបានជោគជ័យក្នុងជីវិត និងប្រឹងប្រែងហ្វឹកហាត់កីឡាទោចក្រយាន្តដើម្បីអាចក្លាយជាកីឡាករជំរើសជាតិទៅថ្ងៃមុខ។
បេះដូងអ្នកថតរូប៕

Related posts

Leave a Comment