ការគោរព ពិតជាស្រស់សោភាណាស់ ព្រះនាងតូច ចេនណា ក្នុងឈុតប្រពៃណី ត្រៀមបង្ហាញក្នុងចម្រៀងថ្មី (មានវីដេអូ)

ត្រឹមតែ ៨ វស្សាក៏ពិតមែន ប៉ុន្តែព្រះនាងតូច នរោមត្តម ចេនណា តែងតែបង្ហាញ និង ចែករំលែកពីវប្បធម៌ អរិយធម៌ និង សិល្បៈរបស់កម្ពុជាទៅកាន់បណ្តាប្រទេសនានា តាមរយៈការផលិតបទចម្រៀង និង ការបង្ហាញនូវឈុតសម្លៀកបំពាក់ ជាដើម ។ ថ្មីៗនេះ ព្រះតូច ចេនណា ក៏បានបង្ហាញនូវឈុតសម្លៀកបំពាក់ប្រពៃណីយ៉ាងស្រស់ស្អាតទៀតហើយ នៅលើគណនីហ្វេសប៊ុករបស់ទ្រង់ មើលទៅពិតជាស័ក្តិសម និង ឥតទាស់ភ្នែកនោះទេ ។ ឈុតសម្លៀកបំពាក់កូនកម្រុំប្រពៃណីនោះដែរ​ ព្រះនាងតូច នរោត្តម ចេនណា បានឲ្យដឹងថាគឺជាការតុបតែង និង ច្នៃម៉ូដដោយ បុប្ផាសួគ៌ សំអាងការ ដើម្បីថតបទចម្រៀងថ្មីរបស់ទ្រង់ផងដែរ ៕

Related posts

Leave a Comment