ពិសេសណាស់ ថ្ងៃកំណើតកូនប្រុស ឱក សុគន្ធកញ្ញា បង្ហាញវីដេអូសកម្មភាពពេលពរពោះ ឃើញហើយរំភើប (មានវីដេអូ)

បន្ទាប់ពីកំពូលតារាចម្រៀងស្រីអ្នកនាង ឱក សុគន្ធកញ្ញា ប្រកាសថាខ្លួននឹងរៀបការ ដើម្បីកសាងជីវិតគ្រួសារ។ បន្ទាប់តារាស្រីរូបនេះ រៀបការបានជាងមួយឆ្នាំមកនេះ បច្ចុប្បន្ន តារារូបនេះ ក៏ទទួលបានចំណងដៃដ៏ធំសម្រាប់ជីវិត ដែលជាកូនប្រុសសំណព្វចិត្ត និងជាគ្រាប់ពេជ្រដំបូងសម្រាប់នាង និងស្វាមីផងដែរ។

ក្រោយមានកូនប្រុសចូលមកបំពេញសេចក្ដីសុខ និងសុភមង្គលក្នុងជីវិត គេតែងតែតែឃើញ តារារូបនេះ បង្ហាញនូវស្នាមញញឹម និងភាពកក់ក្ដៅក្នុងគ្រួសារជានិច្ច។ ម្យ៉ាងវិញទៀត គេអាចនិយាយបានថា តារាចម្រៀងរូបនេះ ពិតជាសំណាង ដែលមានស្វាមីចេះយល់ចិត្ត ផ្ដល់ក្ដីស្រលាញ់ និងការថ្នាក់ថ្នមភរិយា មិនឲ្យទាស់ចិត្តយ៉ាងដូច្នេះ។ លើសពីនេះទៅទៀត ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកម៉ាក់សម័យថ្មីមួយរូបនេះ តែងតែ ផ្ដល់ពេលវេលាគ្រប់គ្រាន់សម្រាប់កូន និងគ្រួសារ បើទោះបីមានភាពរវល់នឹងការងារយ៉ាងណាក៏ដោយ។

ក្នុងវីដេអូថ្មីនេះដែរ គេឃើញ សកម្មភាពពីការចាប់ផ្ដើមមានទម្ងន់របស់ អ្នកនាង ឱក សុគន្ធកញ្ញា ជាពិសេស មានតាំងពីថ្ងៃពិនិត្យផ្ទៃពោះលើកដំបូង រហូតដល់សម្រាលកូន និងមានសកម្មភាពជាច្រើនទៀតមកទល់នឹងថ្ងៃកំណើតកូនប្រុសអាយុ ១ឆ្នាំ កាលពីម្សិលមិញនេះទៀតផង។ ក្រោយអ្នកគាំទ្របានឃើញវីដេអូមួយនេះរួច ពួកគេបានបង្ហាញនូវអារម្មណ៍រំភើបជាមួយនឹងគ្រួសារតារារូបនេះគ្រប់គ្នាតែម្ដង៕

Related posts

Leave a Comment