រំភើបជំនួស ពេញចិត្តការតស៊ូ ក្មេងប្រុសម្នាក់នេះពេក ពេលនេះ ថៅកែហាងពេជ្រ ទ្រី ដាណា បានប្រកាស ថា (មានវីដេអូ)

កាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ អ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុកជាច្រើន ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយឃើញក្មេងប្រុសម្នាក់ឈ្មោះ ពេជ្រ ធារ៉ា បានយកកង់កញ្ចាស់មួយគ្រឿងរបស់ខ្លួន ដែលមិនមែនជាកង់ប្រណាំង គ្មានអាវ គ្មានមួក គ្មានស្បែកជើង តែមានចិត្តដ៏ធំមហិមា ចូលរួមក្នុង ការប្រកួតកង់ភ្នំឆ្នាំ២០២០ នៅទីលានទួលម៉ូតូហោះព្រែកលាភ​។

ជាក់ស្តែងម្សិលមិញនេះ នាថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ គេឃើញ លោក ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) បានចាត់តំណាងអោយ(ក្រុមកង់១៥៧) យកអំណោយជូនកុមារា ពេជ្រ ធារ៉ា តាមការសន្យា ដោយអំណោយទាំងនោះមាន៖ កង់ថ្មី ចំនួន ១គ្រឿង និងសម្ភារៈកង់ ១កំប្លេ អាវកង់ (ក្រុម១៥៧) ស្បែកជើង ១ គូ ខោ អាវ Baleno ១ កំប្លេ កាតាប ១ សៀវភៅ ១០ ក្បាល ប៊ិច ១ កំប៉ុង អង្ក ២០គីឡូ ទឹកត្រី ១យួរ ទឹកស៊ីអីវ ១ យួរ ត្រីខ កំប៉ុង ១យួរ ទឹកសុទ្ធ ១កេស និងថវិកា ៧០០,០០០ រៀលគត់។

នៅមិនទាន់អស់ទេ ស្រាប់តែព្រឹកមិញនេះ នាថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០ គេឃើញ ថៅកែហាងពេជ្រ បានបង្ហោះវីដេអូមួយ ដែលមានរូបប្អូនប្រុសម្នាក់នេះនៅពីក្រោយ ហើយលោកស្រីប្រាប់ថា ខ្ញុំនឹងឲ្យគេតាមរកប្អូន ហើយមួយទៀត ខ្ញុំឃើញគេជួយប្អូនច្រើនហើយ ប៉ុន្តែនេះគឺជាទឹកចិត្ត ដែលខ្ញុំស្រឡាញ់អ្នកតស៊ូ ខ្ញុំនឹងតាមរក្។

Related posts

Leave a Comment