ថ្មីៗនេះលើគណនីហ្វេសប៊ុករបស់រាតាចម្រៀងស្រីរាងខ្ពស់ស្រឡះ កញ្ញា វីរៈ និច្ច បានចែករំលែកនូវវីដេអូមួយបង្ហាញពីសកម្មភាពកុមារីម្នាក់ដែលកំពុងច្រៀងបទ «គីឡូស្រែៗ» ដែលជាបទរបស់នាងផ្ទាល់ ដែលស្តាប់ទៅពិតជាពីរោះខ្លាំងធ្វើអោយម្ចាស់ដើមសុំ
ខ្មាស មិនត្រឹមតែប៉ុណ្ណោះទេ វីរៈ និច្ច ក៏បានភ្ជាប់ជាមួយសំណេរបែបភ្ញាក់ផ្អើលទៀតថា៖ «សុំអែបគៀន» ។
យ៉ាងណាក្ដីវីដេអូកម្សាន្តមួយនេះពេលបានទស្សនាហើយធ្វើឲ្យមហាជនផ្ទុះកាសរសើរខ្លាំង និងទទួលបានការចាប់អារម្មណ៍ជាច្រើនពីសំណាក់អ្នកលេងបណ្ដាញសង្គម និងមានមជ្ឈដ្ឋានខ្លះបានពោលឡើងបែបសរសើរទឹកចិត្តដល់កុមារីនោះថា៖ «ចប់ហើយអូននិច្ចអើយអែបកៀនហើយ»