សួស វីហ្សា បានតបទៅវិញ ក្រោយមានអ្នករិះគន់ទាក់ទងនឹងរឿងពិធីបង្កក់កូន

ប្រិយមិត្តប្រាកដជាបានស្គាល់ច្បាស់រួចមកហើយនូវគូរស្វាមីដ៏ស័ក្តិសមអ្នកនាង សួស វីហ្សា និងលោក ថមមី។ គួររំលឹកផងថាអ្នកទាំងពីទើបតែទទួលបាននូវចំណងស្នេហ៍កូនស្រីដំបូងយ៉ាងស្រស់ស្អាតនិងគួរឱ្យស្រលាញ់។

កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ អ្នកនាង សួស វីហ្សា និងស្វាមី បានរៀបចំពិធីបង្កក់កូនស្រី ដោយបានធ្វើឡើងយ៉ាងអធិកអធម ព្រមទាំងមានការរៀបចំដេគ័រនៅក្នុងកម្មវិធីមានផ្កាស្រស់មើលទៅស្រស់ស្អាត និងមានភ្ញៀវសិល្បករជាច្រើនបានចូលរួមផងដែរ ។

ក្នុងនោះផងដែរក៏មានមតិរិះគន់អ្នកនាង និងគ្រួសាររបស់នាងផងដែរ តែក្រោយពេលឃើញបែបនេះហើយ អ្នកនាងក៏តបទៅអ្នកដែលពូកែទើសគ្រួសារអ្នកនាងថា៖

តែគេមានប្តីមានកូន គេផុសរូបប្តីរូបកូនគេហេីយ វាមិនដែលអាណាគេទៅផុសរូបដេីមឈេីទេហា៎..! អាគេមានកូនគេផុសរូបកូនក៏ទេីស អាគេមានប្តីគេផុសជាមួយប្តីក៏ទេីស អាគេកេីតកូនវះក៏ទេីស គេកំណត់ថ្ងៃកេីតកូនកំណត់ម៉ោងកេីតកូនយកលេខហុងស៊ុយគេក៏ទេីស អាគេកំណតលេខហុងស៊ុយយកលេខ៩គ្រួសារគេសោះក៏ទេីស អាគេមានឡានល្អជិះក៏ទេីស អាគេមានផ្ទះល្អនៅក៏ទេីស អាគេធ្វេីបុណ្យក៏ទេីស ។
សុំអត់យល់ ពួកបងៗឯងស្បថអោយធរណីស្រូបទៅថាបងៗឯងមិនចង់បានជីវិតដូចគេ?? សូមទោស សារនេះខ្ញុំផុសផ្ញេីរជូនតែក្រុមបងៗបេះដូងដេីមឈេីរទេ ព្រោះពួកបងៗបេះដូងដេីមឈេីនឹងពេលគាត់មានអ្វីៗគ្រប់យ៉ាងប្រហែលជាគាត់មិនដែលផុសទេគាត់ផុសតែរូបដេីមឈេីទេមេីលទៅ​អរគុណសូមជំរាបលា៕

Related posts

Leave a Comment