នាយទំ ស៊ុក សុភា បង្ហាញផ្ទះលំហែកាយនៅមាត់សមុទ្រ ក្នុងប្រទេសអូស្ត្រាលីយ៉ាងប្រណីត

អតីតតារាសម្ដែងរូបសង្ហាលោក ស៊ុក សុភា បច្ចុប្បន្ន តារារូបនេះកំពុងរស់នៅ លើទឹកដីប្រទេសអូស្ត្រាលី ដើម្បីកសាងជីវិតគ្រួសារមួយយ៉ាងពេញលេញ ដោយបច្ចុប្បន្នតារារូបនេះ បានរៀបការមានប្រពន្ធអស់រយៈពេល ៨ឆ្នាំហើយ តែជីវិតស្វាមីភរិយាលោក នៅតែផ្អែមល្ហែម ហើយរឹងមាំដដែល បើទោះបីមានកូនរួចក៏ពិតមែន។

យ៉ាងណាមិញ ជាញឹកញាប់ គេតែងតែឃើញតារាប្រុសរូបនេះ បង្ហោះរូបភាពពីសកម្មភាពប្រចាំថ្ងៃរស់នៅជុំគ្រួសារ និងការងារផ្ទាល់ខ្លួននៅក្នុងគណនីផ្ទាល់ខ្លួនជានិច្ច។ មិនត្រឹមតែប៉ុណ្ណោះ គ្រប់សកម្មភាពទាំងនោះ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា ទោះបីរស់នៅឃ្លាតឆ្ងាយពីមាតុភូមិស្រុកកំណើត តែពេលនេះ លោកពិតជាមានក្ដីសុខ ខណៈមានភរិយាល្អ និងកូនៗគួរឲ្យក្នាញ់ផងដែរ។

តួយ៉ាង បើងាកទៅមើលពីជីវភាពវិញ គេក៏ឃើញថា លោក ស៊ុក សុភា កាន់តែមានភាពធូរធាទ្វេដង ហើយថ្មីៗនេះ តារារូបនេះ ក៏ទើបតែបង្ហាញនៅរថយន្តស៊េរីទំនើបថ្មីមួយគ្រឿងផងដែរ។ តែអ្វីដែលកាន់តែចាប់អារម្មណ៍នោះ តារារូបនេះ បានបង្ហាញនូវផ្ទះលំហែកាយថ្មីមួយ ដែលកំពុងសាងសង់ឡើងនៅជិតសមុទ្រ ដែលផ្ទះលំហែលោកសង់បាន ៩០ភាគរយហើយ។ ក្នុងនោះដែរ ទោះបីផ្ទះលំហែតារារូបនេះ មិនទាន់សង់រួច ១០០ភាគរយ តែមើលទៅពិតជាធំ ហើយប្រណីតគួរឲ្យចង់រស់នៅ ជាពិសេស មានបរិយាកាសជិតសមុទ្រថែមទៀតផង៕

Related posts

Leave a Comment