ក្រុមហ៊ុនប៊្រេ​នល្បីៗជាច្រើន កំពុងប្រកាសក្ស័យធន កាត់បន្ថយផលិតកម្ម និង បុគ្គលិកជាបន្តបន្ទាប់

ចាប់ពីចុងឆ្នាំ២០១៩ រហូតមកដល់ពាក់បណ្តាលឆ្នាំ ២០២០ ពោលគឺគិតត្រឹមខែមិថុនា ការរាតត្បាតនៃវីរុសកូវីដ ១៩ ជាសាកល បានឆក់យកជីវិតមនុស្សជាតិជាងកន្លះលាននាក់ មិនត្រឹមតែប៉ុណ្ណោះ វាក៏បានធ្វើឱ្យមានការប្រែប្រួលជាខ្លាំងទាំងវិស័យសង្គមនិង សេដ្ឋកិច្ច នៅតាមបណ្តាប្រទេសនានាដែលសុទ្ធសឹងតែមានទំនាក់ទំនងគ្នាទៅវិញទៅមក ។

ជាក់ស្តែងបណ្តាក្រុមហ៊ុនល្បីៗលើពិភពលោកមួយចំនួនខាងក្រោមនេះ ក៏ត្រូវបានប្រកាសក្ស័យធន កាត់បន្ថយបុគ្គលិក និងផលិតកម្ម ជាបន្តបន្ទាប់ ដោយមិនដឹងពេលណាទើបពិភពលោកមានស្ថានការណ៍ល្អប្រសើរឡើងវិញនោះឡើយ ។

១. Rolls-Royce៖ ជាក្រុមហ៊ុនផលិតម៉ាស៊ីនយន្តហោះធំបំផុតមួយនៅលើពិភពលោកបានប្រកាសកាត់បន្ថយបុគ្គលិករបស់ខ្លួនរហូតទៅដល់ ៨ ពាន់នាក់ ខណៈពេលដែលវិស័យហោះហើរត្រូវបានរអាក់រអួល ពន្យារពេល និង លុបចោលការហោះហើរអស់ជាច្រើន ។

២. Zara៖ ហាងសម្លៀកបំពាក់ប៊្រេនដ៏ល្បីមួយ ត្រូវបានម្ចាស់ប៊្រេនប្រកាស បិទហាងជាង ១២០០ កន្លែងនៅលើពិភពលោកជាបណ្តោះអាសន្ន ហើយបង្វែរមកបង្កើនការលក់តាមប្រព័ន្ធអនឡាញជំនួសវិញ ។

៣. Victoria’s Secret៖ ក្រុមហ៊ុន Victoria’s Secret ប្រចាំចក្រភពអង់គ្លេសបានប្រកាសក្ស័យធន បន្ទាប់ពីហាងចំនួន ២៥ប្រឈមនឹងហានីភ័យត្រូវបិទ ហើយបុគ្គលិកចំនួន ៧៨៥ ក៏ត្រូវបានបញ្ឈប់

៤. Chanel៖ ជាប៊្រេនទឹកអប់ សម្លៀកបំពាក់ កាបូប និង ស្បែកជើង ដ៏ល្បីឈ្មោះមួយនេះ បានប្រកាសថាក្រុមហ៊ុនខ្លួននឹងជួបប្រទះផលលំបាក អាចមានរយៈពេលរហូតទៅដល់ ២ ឆ្នាំក្រោយហាងនៅតាមប្រទេសធំៗជាច្រើនដូចជាអាមេរិក រុស្សី នៅបន្តបិទនៅឡើយ ។

៥. Hermes៖ ដូចគ្នានឹងបណ្តាប៊្រេនដទៃដែរ Hermes ត្រូវបានផ្អាកអាជីវកម្មរបស់ខ្លួនបណ្តោះអាសន្ន ក៏ដោយសារតែវីរុសកូវីដ១៩ នេះ ដែលនាំឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចក្រុមហ៊ុន ។

៦. Nike៖ ជាម៉ាកស្បែកជើងដ៏ល្បីឈ្មោះ ក៏បានប្រកាសពីការខាតបង់របស់ខ្លួននៅក្នុងកំឡុងពេល កូវីដ១៩ នេះគឺអស់ថវិការ ប្រមាណជា ៧៩០លានដុល្លារ ដែលអាចឱ្យក្រុមហ៊ុនត្រូវបង្ខំចិត្តកាត់បន្ថយបុគ្គលិកមួយចំនួននាពេលខាងមុខណាមួយ ។

៧. Starbucks៖ មិនខុសពីប៊្រេនដទៃ សូម្បីហាងកាហ្វេដ៏ល្បីគឺ Starbucks ក៏បានត្រូវបង្ខំចិត្តបិទហាងរបស់ខ្លួនលើពិភពលោក ជាពិសេសអាមេរិក និង កាណាដា អស់ជាង ៤០០ហាង ។ យ៉ាងណាមិញ Starbucks នឹងខិតខំរកវិធីដើម្បីស្តារហានីភ័យនេះឡើងវិញក្នុងពេលឆាប់ៗ ៕

Related posts

Leave a Comment