ដឹងច្បាស់កាន់តែអាសូរ ស៊ូយាមស្បែកជើងឱ្យគេនៅវត្ត​ដើម្បីបាន ២ ម៉ឺន ទិញកង់ពីអេតចាយ យកទៅប្រកួត

កាន់តែរំជួលចិត្តស្ទើរស្រក់ទឹកភ្នែក កុមារា ប៉ិច ធារ៉ា ដែលកំពុងតែធ្វើឱ្យពិភពលោកកោតស្ញប់ស្ងែងខ្លាំង ព្រោះតែក្មេងប្រុសម្នាក់នេះក្លាហានចូលប្រកួតប្រណាំងកង់ទាំងគ្មានអ្វីគ្រប់យ៉ាងដូចគេមានត្រឹមកង់ចាស់មួយ តម្លៃត្រឹម ២ ម៉ឺនរៀលដែលរូបបានទិញពីអេតចាយ ។

ប្រាប់មកកាន់ «ប្រជាប្រិយ» ក្មេងប្រុសដ៏កម្សត់រូបនេះ បានប្រាប់ទៀតថាកាលពីបុណ្យភ្ជុំបិណ្ឌកន្លងទៅគេបានទៅយាមស្បែកឱ្យគេនៅវត្តហើយក៏បានលុយ ២ ម៉ឺនរៀលយកទៅទិញកូនកង់មួយនេះ ។ រំជួលចិត្តបំផុតនោះកង់ដែលគេយកទៅប្រកួតនោះថែមទាំងដាច់ហ្វ្រាំង ហើយពេលកំពុងប្រកួតរូបគេដួលដល់ទៅ ២ ដងទើបបណ្ដាលឱ្យចាញ់គេបែបនេះ ។ ទោះបីមានត្រឹមកង់ចាស់គ្មានស្បែកជើងពាក់ តែកុមរា ធារ៉ា បានទទួលចំណាត់ថ្នាក់លេខ ៦ ក្នុងចំណោមអ្នកចូលរួមប្រកួតជាច្រើននាក់ ។ បច្ចុប្បន្នមានបណ្ដាសប្បុរសជនជាច្រើនបានឧបត្ថម្ភប្អូនប្រុស ធារ៉ា ជាបន្តបន្ទាប់ ដោយគិតត្រឹមថ្ងៃនេះរូបគេបានទទួលកង់ស៊េរីទំនើប ២ គ្រឿង សម្ភារសិក្សា សម្លៀកបំពាក់ ស្បែកជើង និងគ្រឿងឧបភោគបរិភោគផ្សេងៗទៀត ៕

Related posts

Leave a Comment