រដ្ឋមន្ត្រីកសិកម្ម ប្រកាសលើកពេលរៀបចំមង្គលការកូន ព្រោះតែព្រឹត្តិការណ៍ ០៣ វិច្ឆិកា

នៅថ្ងៃនេះ រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន និងភរិយា បានចេញសេចក្តីជូនដំណឹង ពីការលើកពេល រៀបអាពាហ៍ពិពារហ៍ កូនជាមួយកូនឯកឧត្តម ចាយ បូរិន និងលោកជំទាវ ។

នៅក្នុងសេចក្ដីជូនដំណឹង ឯកឧត្តម បានលើកឡើងក្នុងលិខិតនោះថា «យើងខ្ញុំទាំងអស់គ្នាក្នុងនាមជាមាតា បិតាកូនប្រុស កូនស្រី មានកិត្តិយសសូមគោរពជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងភ្ញៀវកិត្តិយស ទាំងអស់មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា ដោយសារមានព្រឹត្តិការណ៏៣វិច្ឆិកា ពិធីរៀបអាពាហ៍ពិពារហ៍កូន របស់យើងខ្ញុំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៧:០០ នាទីរសៀល នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ (អគារ F) ត្រូវលើកទៅពេលក្រោយវិញ។ អាស្រ័យហេតុដូចបានគោរពជម្រាបជូនខាងលើ សូម សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងភ្ញៀវកិត្តិយសទាំងអស់ មេត្តាជ្រាប និងសូមអធ្យាស្រ័យ ដ៏ខ្ពង់ខ្ពស់ចំពោះការលើកពេលខាងលើដោយក្ដីអនុគ្រោះ»។

Related posts

Leave a Comment