រូបភាពក្មេងប្រុស ប្រណាំងកង់ កំពុងអង្រួនចិត្ត និង ទទួលការទទួលស្គាល់ពីប្រជាជាតិទាំងមូល

មែនហើយរូបថតនេះទើបធ្វើអោយយំ ។ ក្មេងដែលមានការប្តេជ្ញាចិត្តបែបនេះហើយវាជាអារម្មណ៍ល្អបំផុតដែលបានដឹងថាគាត់បានទទួលការទទួលស្គាល់ពីប្រជាជាតិទាំងមូល។
ប្រហែលជាអ្នក បានឃើញ នូវរូបភាពជាច្រើនសន្លឹក ដែលត្រូវបានថតបានពីសំណាក់បងប្អូន ដែលចូលរួមកម្មវិធីប្រណាំងកង់ កាលពីថ្មីៗនេះ ដែលមានទាំងការប្រណាំងកង់ បែបមនុស្សវ័យជំទង់ និងការប្រណាំងកង់ បែបក្មេង ក្រោម១៥ឆ្នាំ។

អ្វីដែលធ្វើឲ្យ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក្តុកក្តួលចិត្តជាងគេ ដោយឃើញក្មេងប្រុសម្នាក់ បានចូលរួមប្រណាំងកង់ ទាំងដែល កង់របស់គេចាស់ គ្មានហ្រ្វាំងត្រឹមត្រូវ គ្មានមួកការពារ និងសម្ភារៈមួយចំនួន ដែលការពារ ពេលគ្រោះថ្នាក់ ដូចជាក្មេងដទៃ។ ប៉ុន្តែរូបគេ មិនរុញរាចិត្តក្នុងការ ចូលប្រកួតកម្មវិធីនេះទេ ដែលប្អូនប្រុស បានស្វិតស្វាញ គ្រប់ការប្រលង ដូចជា ការឡើង ឬចុះទួលជាដើម។

សកម្មភាពរបស់ប្អូនប្រុស បានធ្វើឲ្យ គ្រប់គ្នា សរសើរដែលប្អូន មានចិត្តក្លាហាន ពុះពារគ្រប់វគ្គ និងបញ្ចេញសមត្ថភាពឲ្យគេឯងបានឃើញថា បើទោះបីជា ប្អូនគ្មានកង់ទំនើប គ្មានសម្ភារៈការពារខ្លួន ក៏ប្អូន នៅតែហ៊ានចូលប្រកួត ដើម្បីព្យាយាមទទួលបានជ័យជំនះផងដែរ៕

Related posts

Leave a Comment