ទឹកចិត្តបរទេស! ប៉ុន្មានថ្ងៃមុនបង្ហោះសំរាមពេញឆ្នេរសមុត្រខ្មែរ ថ្ងៃនេះសំអាតឆ្នេរសមុទ្រអោយខ្មែរទៀត ដោយប្រមូលសំរាមដាក់ថង់អស់ ហើយពោលពាក្យថា…. (វីដេអូ)

ជឿជាក់ថាប្រិយមិត្តបានទទួលដឹងហើយថា កាលពីប៉ុន្មានថ្ងៃមុន មានក្រុមបរទេសមួយក្រុម បានបង្ហោះរូបថតហួសចិត្តពេលទៅកំសាន្តនៅឆ្នេរសមុទ្រខ្មែរ ដោយមានសំរាមពេញក្នុង

រូបថតតែម្តង សូម្បីតែប្រជាពលរដ្ឋខ្មែរក៏ទើសចិត្ត និងគ្មានពាក្យវាចារផងដែរ។ យ៉ាងណានៅថ្ងៃនេះ ក្រុមបរទេសមួយក្រុមខាងលើ បានរួមគ្នាសំអាត និងប្រមូលសំរាម នេះបើយោង

តាមហ្វេសបុកឈ្មោះ Kenny Kennedy បានរៀបរាប់ថា: បេសកម្មសម្អាតសម្រាមនៅកំពតមួយអាទិត្យមុន ពួកយើងបានធ្វើដំណើរកម្សាន្ត នៅទន្លេមួយហើយក៏មកដល់ ឆ្នេរមួយដែល

មានសភាពគគ្រិចមួមួយនេះ ដោយមិនដឹងថាសម្រាមទាំងនេះមកតាមកន្លែងណាទេ ប៉ុន្តែវាពិតជាស្មោកគ្រោកណាស់។ មួយអាទិត្យក្រោយមក ពួកយើងក៏ត្រលប់មកវិញដើម្បីសម្អាត

សម្រាមនៅទីនេះចេញ ខ្ញុំពិតជាមានក្តីសោមនសរីករាយក្រៃលែងនៅពេល ដែលប្រជាជនខ្មែរនៅទីនេះចូលរួមជាមួយពួកយើងសម្អាតឆ្នេរនេះនិង សង្ឃឹមថាពួកគេនឹងបន្តថែរក្សាទីកន្លែងនេះឲ្យបានស្អាតរហូតទៅនៅពេលនេះយើងគឺជាចោរសមុទ្រប្លន់សម្រាមនៅកំពត នៅឆ្នេរសមុទ្រណាដែលមានសម្រាម ពួកយើងនឹងចេញទៅរកទីនោះ៕

Related posts

Leave a Comment