ថាមែនៗ! ពេលនេះ មន្ត្រីក្រសួង សុខាភិបាល ឆ្លើយតបនឹងសំនួរ សួរថា តើពិធីការ បុណ្យ ត្រូវបិទដែរទេពេលបច្ចុប្បន្ននេះ ហើយ….

យោងតាមប្រភពព័ត៌មានពីហ្វេសបុកផេចរបស់ PNN News បានបញ្ជាក់ឲ្យដឹងថា: មន្ត្រីក្រសួងសុខាភិបាលបានឆ្លើយតបនឹងសំនួរសួរថា តើពិធីការ បុណ្យ ត្រូវបិទដែរទេ? គឺនៅតែបន្ត

មិនឲ្យមានការជួបជុំគ្នាច្រើន លោកជំទាវ ឱ វណ្ណឌិន អ្នកនាំពាក្យក្រសួងសុខាភិបាល បានឆ្លើយតបនឹងសំនួរសួរថា តើពិធីការ បុណ្យបិទដែរទេបច្ចុប្បន្ន? លោកជំទាវ មានប្រសាសន៍

យ៉ាងដូច្នេះ៖ យើងនៅតែបន្តណែនាំមិនឲ្យមានការជួបជុំគ្នាច្រើនដដែលតាំងពីដើមឆ្នាំមកម្ល៉េះ ហើយក្រសួងក៏មិនទាន់ដែលបាននិយាយថាអនុញ្ញាតឲ្យមានការជួបជុំគ្នាក្នុងទ្រង់ទ្រាយធំ

ដែរ។ អ្វីដែលសំខាន់នោះ គឺត្រូវចេះរស់នៅធម្មតា តាមបែបគន្លងថ្មី ដូចដែលខ្ញុំតែងតែពន្យល់ ហេីយថ្ងៃសុក្រទី៦ កន្លងទៅ ខ្ញុំបានពន្យល់ទៀតតាម BTV។ បុគ្គលត្រូវចេះទទួលខុសត្រូវ និងរួមគ្នាទទួលខុសត្រូវ ទើបអាចទប់ស្កាត់ការចម្លងបានល្អប្រសើរ ៕

Related posts

Leave a Comment