ជោគជ័យទាំងការងារ និង ស្នេហា ខេម មានកូនចិត្តបង្ហាញមុខគូស្នេហ៍ តែមិនទាន់ហា៊នបណ្តើរពេញមុខ ពេលសម្ពោធហាងថ្មី

មិនឲ្យចាញ់ មិត្តរួមការងារ ស្របពេលតារាជាច្រើនបានប្រកាសមានគូស្នេហ៍ពេលនេះតារាចម្រៀង ខេម ក៏បានទទួលស្គាល់ថាពេលនេះលោកមានម្ចាស់ចិត្តហើយ ដែលនាងជាអ្នករស់នៅក្រៅប្រទេសមិនមែនជាអ្នកនៅក្នុងសង្គមសិល្បៈដែរ អ្វីដែលកត់សម្គាល់គូស្នេហ៍របស់លោកពិតជាមានសម្រស់ស្អាតមិនធម្មតាឡើយ ។ តារាចម្រៀង ខេម ចាប់ផ្តើមទម្លាយរឿងរ៉ាវឯកជនកាលពីថ្ងៃទី ០៧ កន្លងទៅ ពោលគឺនៅក្នុងថ្ងៃសម្ពោធភោជនីយដ្ឋានរបស់លោកតែម្តង ។

ម្ចាស់បទ «នឹកពេលណា យំពេលនោះ» នៅមិនទាន់ហ៊ានបណ្តើរចេញមុខ ឬ កៀកកើយម្ចាស់ស្នេហ៍ជាសាធារណៈនោះឡើយ បើទោះជាម្ចាស់ស្នេហ៍របស់លោកមានវត្តមាននៅក្នុងកម្មវិធីសម្ពោធភោជនីយដ្ឋាននេះក៏ដោយ ។ គូស្នេហ៍របស់តារាចម្រៀង ខេម មានឈ្មោះថា ស្រីកា មានរូបសម្រស់ស្រស់សោភា និង ជាអ្នករស់នៅ ប្រទេសបារាំង តែនាងបានមកលេងស្រុកកំណើតរយៈពេលប្រមាណជាមួយឆ្នាំមកហើយ ។

ខេម ចាប់ផ្តើមបង្កាត់ភ្លើងស្នេហ៍ជាមួយនារីរូបស្រស់នោះកាលពីលោកបានចេញទៅសម្តែងនៅប្រទេសបារាំងកន្លងមក ដែលគិតមកដល់ពេលនេះប្រមាណជាងបួនឆ្នាំហើយ ដែលតាមគម្រោងលោកក៏មានបំណងចូលរោងជ័យនៅក្នុងពេលឆាប់ៗនេះដែរ ។ ក្រៅតារាចម្រៀង ខេម ក៏បានបោះទុនបើកភោជនីយដ្ឋានដោយបោះទុនប្រមាណជា ២០ ម៉ឺនដុល្លារ ដែលជាទឹកប្រាក់របស់លោកផ្ទាល់ដែលបានសន្សំក្រោយពីលោកបានហក់ចូលក្នុងអាជីពជាតារាចម្រៀងប្រមាណជាង ១០ ឆ្នាំកន្លងមក ៕

Related posts

Leave a Comment