ចេញខែកូនស្រី សួស វីហ្សា យប់មិញ លេចមុខតារាល្បីៗជាច្រើនចូលរួម

កាលពីយប់មិញនេះ តារាចម្រៀងស្រី អ្នកនាង សួស វីហ្សា រួមនិងស្វាមី ទើបតែបានប្រារព្ធធ្វើពិធីបង្កក់សេរីឲ្យកូនស្រី ដែលទើបនឹងកើតបានមួយខែ ដោយក្នុងកម្មវិធីនោះទាំងមូល ឃើញថាពិតជាបានរៀបចំយ៉ាងអ៊ូអរ និងអធិកអធមខ្លាំងមែនទែន។

ជាពិសេស នៅពេលដែលបញ្ចប់ពិធីសូត្រមន្តកាលពីព្រឹករួចរាល់ហើយ នៅពេលល្ងាចឡើង ប្ដីប្រពន្ធមួយគូនេះ ក៏បានធ្វើកម្មវិធីម្ដងទៀត ដើម្បីទទួលភ្ញៀវពេលល្ងាចបន្ថែមទៀតផងដែរ។

ទន្ទឹមនឹងនេះ យើងឃើញថាមានភ្ញៀវកិត្តិយសច្រើនបានមកចូលរួម ពិសេសក៏មានតារាល្បីៗ ដែលជាមិត្តរួមអាជីពមួយចំនួន ដូចជា តារាចម្រៀង សុគន្ធ និសា លោក ហ្សូណូ ផន ស្រីខួច ប៉ាច គីមមួយ ឈីន រតនៈ ចាន់ កែវនីមល ចំរើន សុភ័ក្រ រួមនឹងអ្នកសិល្បៈជាច្រើនទៀត ក៏បានមកចូលរួម អបអរសាទរយ៉ាងសប្បាយរីករាយក្នុងកម្មវិធីនេះផងដែរ។

យ៉ាងណាមិញ ក្នុងឪកាសដ៏ពិសេសរបស់តារាចម្រៀង សួស វីហ្សា នេះទៀតសោត ពេលដែលហ្វេនៗនៅក្នុងបណ្ដាញសង្គមជាច្រើនបានឃើញហើយ គេក៏បាននាំគ្នា ពោលពាក្យជូនពរពីចម្ងាយទៅកាន់ តារាស្រីរូបនេះរួមនិងគ្រួសារ ជាមួយពាក្យពេចន៍ល្អៗជាហូរហែផងដែរ៕

Related posts

Leave a Comment