អាយុទើប ១០ឆ្នាំជាងសោះ លីគ័ង្គ ចេះបង្កើតជំនួញផ្ទាល់ខ្លួន រកលុយបានរាប់ពាន់

រយៈពេលបីឆ្នាំហើយ ដែលតារាចម្រៀងពន្លកថ្មី ដែលជាអតីត បេក្ខជន The Voice Kids Cambodia កាលពីឆ្នាំ ២០១៧ ឡុង លីគ័ង្គ បានចូលប្រឡូកក្នុងសិល្បៈ ហើយពេលនេះ ក៏ស្រូបទាញប្រជាប្រិយភាពពីអ្នកគាំទ្របានជាច្រើន។ អ្វីដែលចាប់អារម្មណ៍ តារាវ័យក្មេងរូបនេះបានបង្កើត ក្រុមតន្ត្រីផ្ទាល់ខ្លួនសម្រាប់ទទួលច្រៀងនៅក្នុងកម្មវិធីនានាថែមទៀត ។

ឡុង លីគ័ង្គ បានបង្កើតក្រុមតន្ត្រីផ្ទាល់ខ្លួន ដែលមានឈ្មោះថា LK Band និង មានទីតាំងនៅខេត្តតាកែវ ដែលជាស្រុកកំណើតផ្ទាល់តែម្តង ។ មានការសរសើរពីសំណាក់មហាជនថា នៅក្មេងសោះតែ ឡុង លីគ័ង្គ ចេះមានគំនិតបង្កើតមុខរបរផ្ទាល់ខ្លួនសម្រាប់ចិញ្ចឹមក្រុមគ្រួសារ ពិតជាគួរឱ្យសរសើរខ្លាំងណាស់។ ខ្លះទៀតក៏បានជូនពរឱ្យក្រុមតន្ត្រីរបស់តារាចម្រៀងវ័យក្មេងម្នាក់នេះ កាន់តែទទួលជោគជ័យ ។ ថ្វីដ្បិតមិនបានទទួលពាននៅក្នុងកម្មវិធី The Voice Kids Cambodia កាលពីឆ្នាំ ២០១៧ ក៏ពិតមែនតែ តារាចម្រៀងវ័យក្មេងរូបនេះ ក៏ទទួលបានប្រជាប្រិយភាពមិនធម្មតាដែរ។ បើគិតមកដល់ពេលនេះ ឡុង លីគ័ង្គ មានបទចម្រៀងផ្ទាល់ខ្លួនជាច្រើនបទ ហើយក៏មានការសរសើរពីសំណាក់មហាជនថា កាន់តែធំ ឡុង លីគ័ង្គ ក៏មានមុខមាត់ស្រស់សង្ហា ជាពិសេសជាក្មេងដែលរួសរាយ គួរឱ្យស្រឡាញ់ទៀតផង៕

Related posts

Leave a Comment