អតីតតារាកំប្លែងផន សុផារី ផ្តាំថាថាឆ្លងទន្លេ ទោះបីវះកាត់ ឬ ធម្មជាតិ សុទ្ធតែប្តូរជីវិតប្រឈមមុខនឹងមច្ចុរាជគ្រប់ពេល

អតីតតារាកំប្លែងអ្នកនាង ផន សុផារី ទើបតែសម្រាលបានកូនស្រីម្នាក់ទៀតនៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ ដោយដំណក់ឈាមទីពីររបស់តារាស្រីរូបនេះ និង ស្វាមី មានមុខមាត់ឃ្យូដគួរឱ្យស្រឡាញ់មិនចាញ់កូនស្រីច្បងនាងប៉ុន្មានឡើយ ។ នៅមុននេះបន្ដិច មហាជនមានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីតារាស្រីរូបនេះ បានទម្លាយអារម្មណ៍ពិតរបស់ខ្លួន ក្រោយឆ្លងការរឿងរ៉ាវជាច្រើន ក្នុងនាមជាម្ដាយ តស៊ូគ្រប់យ៉ាង លះបង់ឈាមស្រស់ប្ដូរជីវិត បង្កើតកូនសម្រាប់មនុស្សជាទីស្រឡាញ់ និងក្រុមគ្រួសារ ។

សារនោះមានអត្ថន័យទាំងស្រុងថា ៖ ពាក្យថាឆ្លងទន្លេ ទោះបីវះកាត់ រឺធម្មជាតិ សុទ្ធសឹងតែជាការលះបង់ប្តូរជីវិតប្រឈមមុខនិងមច្ចុរាជគ្រប់ពេល! -ខ្ញុំខ្លាចណាស់ម្ចុល -ខ្លាចណាស់ស្នាមកាំបិទ -ខ្លាចណាស់ការឈឺ -ខ្លាចណាស់ថ្នាំពេទ្យ ប៉ុន្តែ ទោះបីជាខ្ញុំត្រូវឈឺប៉ុនណា ស្នាមម្ចុលសុះសាច់ប៉ុនណា ស្នាមមុខរបួសមួយជិវិតយ៉ាងណា ទោះបីខ្ញុំខ្លាចពេទ្យយ៉ាងណា ក៏នៅតែពេលមួយដែលខ្ញុំត្រូវក្លាហាន ហ៊ានលះបង់សូម្បីជិវិត គឺជាពេលដែលខ្ញុំមានឈ្មោះជាម្តាយ គ្រប់យ៉ាង គឺដើម្បី កូន !!! ចាំណាបងៗបុរសៗ ជាស្វាមីគ្រប់រូប បងកើតមកជាប្រុសគឺសំណាងណាស់ទៅហើយ ព្រោះមិនចាំបាច់មករដូវ មិនចាំបាច់ពពោះ ចាញ់កូន រឺស្គាល់ការឆ្លងទន្លេដូចមនុស្សស្រីទេ

Related posts

Leave a Comment